Close
Featured-Image
Man Utd ចង់ដោះដូរខ្សែការពារខ្លួនម្នាក់ ជាថ្នូរសម្រាប់ទិញ Pavard ពី Inter ត្រលប់មកវិញ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាផ្តល់ខ្សែការពារ Victor Lindelof ទៅឱ្យក្លឹបនៅអ៊ីតាលី Inter Milan ជាថ្នូរនៃការផ្លាស់ទិញកីឡាករ Benjamin Pavard ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅឈានមកដល់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man United to offer Lindelof in Pavard approach?

យោងតាមសារព័ត៌មាន ​​InterLive បានឱ្យដឹងថា Man United នៅតែចាប់អារម្មណ៍លើ Pavard ដោយគ្រូបង្វឹកក្រុមបិសាចក្រហមលោក Erik ten Hag ចង់ស្វែងរកលទ្ធភាពនៃការនាំយករូបគាត់មកកាន់ទឹកដី Old Trafford។ ទន្ទឹមនឹងនេះដែរ កីឡាករអន្តរជាតិស៊ុយអែត ត្រូវបានគេរំពឹងថានឹងចាកចេញពីបិសាចក្រហមនៅចុងបញ្ចប់នៃយុទ្ធនាការឆ្នាំ ២០២៣-២៤។

Manchester United's Andre Onana and Victor Lindelof celebrate after the match on September 26, 2023

គួរកត់សម្គាល់ថា កីឡាករវ័យ ២៩ឆ្នាំ បានបង្ហាញខ្លួន ២០ដង សម្រាប់ Man United ក្នុងរដូវកាលនេះ រួមទាំងការបង្ហាញខ្លួនចំនួន ១៤ដង ក្នុងក្របខ័ណ្ឌ Premier League ខណៈបំណងប្រាថ្នារបស់ Lindelof គឺចង់លេងនៅក្នុងជម្រើស១១នាក់ដំបូង។ ងាកមកខ្សែការពារបារាំង (Pavard) វិញ បើទោះបីជាចុះកុងត្រានៅ San Siro មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៨ ក៏ដោយ ប៉ុន្តែត្រូវបានគេគិតថា Inter នឹងសុខចិត្តលក់រូបគេក្នុងតម្លៃដ៏សមរម្យមួយក្នុងទីផ្សារដោះដូរខាងមុខ៕

Who is Benjamin Pavard? The France full-back hero linked to Manchester  United and Arsenal | Goal.com English Oman

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ
featured image

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺ​Gianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ​ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ​ Premier League […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829