

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណលើខ្សែប្រយុទ្ធឆ្នើម Lautaro Martinez របស់ក្លឹបយក្សនៅអ៊ីតាលី Inter Milan ហើយបានចាត់ទុកថាជាគោលដៅដ៏សក្តានុពលសម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅ នេះបើតាមសារព័ត៌មាន Fichajes បានចុះផ្សាយ កាលពីម្សិលមិញ។ ទន្ទឹមនឹងនេះដែរ ក្លឹបបិសាចក្រហម ចង់ពង្រឹងតំបន់ប្រយុទ្ធបន្ថែម ខណៈដែលក្លឹបយល់ថា ការចុះកុងត្រានាំយក Rasmus Hojlund មកកាន់ទឹកដី Old Trafford ក្នុងតម្លៃផ្ទេរ ៧២លានផោន ពីក្លឹប Atalanta គឺមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ។

ជាក់ស្តែង Antony Martial ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹប ដោយគ្មានតម្លៃខ្លួនទៀតសោត ដូច្នេះវាជាហេតុផលមួយក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មី នៅរដូវកាលបន្ទាប់។ ហើយមិនតែប៉ុណ្ណោះ អ្នកចាត់ការទូទៅលោក Erik ten Hag បានឃ្លាំមើល និងថ្លឹងថ្លែងពីសមត្ថភាពរបស់ម្ចាស់ជើងឯក World Cup ឆ្នាំ២០២២ រូបនេះ ជាយូរណាស់មកហើយ។
បច្ចុប្បន្ន Martinez ស្ថិតក្រោមកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែគាត់កំពុងពិភាក្សាជាមួយក្រុម Inter ជុំវិញការបន្តស្នាក់នៅជាមួយក្លឹបបន្ត។ បើទោះជាយ៉ាងនេះក្តី ក្លឹបបិសាចក្រហម នឹងត្រូវរិះរកវីធីបញ្ចុះបញ្ចូលកីឡាករអាហ្សង់ទីនរូបនេះ ឲ្យចាកចេញពីអ៊ីតាលី និងផ្ទេរមករួមទ្រនំជាមួយខ្លួនឲ្យខាន់តែបាន។ គួរបញ្ជាក់ផងដែរថា ប្រធានក្រុម Inter បច្ចុប្បន្នកំពុងរីករាយនឹងយុទ្ធនាការដ៏ជោគជ័យ ដោយបានស៊ុតបញ្ចូលទី ២២គ្រាប់ និង assists ៥ដង ក្នុងការប្រកួត ៣០លើក៕
ប្រភព៖ SportsMole

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal […]



