Close
Featured-Image
អ្នកគាំទ្រ Liverpool អស់ព្រួយបារម្ភ! បន្ទាប់ពីតារាឆ្នើមរូបនេះ ជាសះស្បើយពីរបួសសាច់ដុំ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែប្រយុទ្ធស្លាបរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានចូលមកហ្វឹកហាត់ពេញលេញដំបូងជាមួយមិត្តរួមក្រុមវិញ បន្ទាប់ពីបានជាសះស្បើយពីរបួសសាច់ដុំដែលគាត់បានទទួលរងកាលលេងនៅពានរង្វាន់ Africa Cup of Nations ។ ក្រោយលេចឮដំណឹងមួយនេះភ្លាម អ្នកគាំទ្រនៅ Anfield បានបង្ហាញអារម្មណ៍ត្រេកអរ និងលែងមានការព្រួយបារម្ភបន្តទៀត ចំពោះបញ្ហារបួស Salah។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

មិនតែប៉ុណ្ណោះ Salah បានភ្ជាប់ជាមួយនឹងស្នាមញញឹមដ៏ភ្លឺស្វាងនៅលើផ្ទៃមុខរបស់គាត់។ គួរកត់សម្គាល់ថា មុនពេលផ្តួលក្រុម Burnley គ្រូបង្វឹកលោក Klopp បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា Salah កំពុងត្រៀមខ្លួន និងហ្វឹកហាតបណ្តើរៗ ស្របពេលការបង្ហាញខ្លួនជាលើកដំបូង គឺចាប់ផ្តើមពីប្រកួតក្រោយនេះ។ គួរជម្រាបផងដែរថា ក្នុងរដូវកាលនេះ Salah រកបាន ១៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៩លើក ពីការប្រកួតចំនួន ២៧ដង នៅគ្រប់ការប្រកួតទាំងអស់៕

ប្រភព៖ SportsMole

អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829