បរទេស៖ អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Ralf Rangnick ទំនងត្រៀមវិលចូលសង្វៀនវិញជាឆាប់ៗ ។ បុរសវ័យ៦៥ឆ្នាំរូបនេះ ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម Austria ក្រោយបញ្ចប់តួនាទីរយៈពេល៦ខែនៅ Manchester United ក្នុងនាមជាគ្រូបង្វឹកប៉ុណ្ណោះអាសន្ន ក្រោយក្លឹប Man Utd បានចែកផ្លូវជាមួយនឹងលោក Ole Gunnar Solskjaer ។ យ៉ាងណាមិញ ពេលវេលារបស់បុរសសញ្ជាតិអាល្លីម៉ង់នៅ Old Trafford មិនជោគជ័យដូចការរំពឹងទុកឡើយ ដោយគាត់បានប៉ះទង្គិចជាមួយកីឡាករជាច្រើននៅក្នុងពេលនោះ រួមទាំង Cristiano Ronaldo ផងដែរ ។ ទោះបីជាយ៉ាងណាមិញក្រៅ ពីក្លឹប Man Utd លោក Ralf Rangnick បានទទួលបានការកោតសរសើរចំពោះបទពិសោធន៍របស់លោកជាខ្លាំង ជាពិសេសពីសំណាក់អ្នកគាំទ្រ អាល្លីម៉ង់តែម្តង។
បច្ចុប្បន្ននេះបើយោងទៅតាមការចុះផ្សាយថា សារព័ត៌មាន @Sport បានបញ្ជាក់ថា ប្រធានក្លឹប FC Barcelona គឺលោក Joan Laporta បានបង្ហាញចំណាប់អារម្មណ៍លើលោក Ralf Rangnick ក្នុងការមកជំនួសតំណែងរបស់លោក Xavi Hernandez នៅទឹកដី Camp Nou ។ យ៉ាងណាមិញ លោក Ralf Rangnick មិនមែនជាបេក្ខភាពតែម្នាក់ដែលក្លឹប Barcelona កំណត់ក្នុងបញ្ជីរឡើយ ដោយបូករួមទាំងលោក Jurgen Klopp, Hansi Flick និង Julian Nagelsmann ផងដែរ៕
(អង់គ្លេស)៖ របាយការណ៍ថ្មីៗ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ត្រូវតែទប់ទល់នឹងការគំរាមកំហែងពីសំណាក់ក្លឹបធំដូចជា AC Milan និង Atletico Madrid ក្នុងការប្រណាំងប្រជែងដណ្តើមយកខ្សែការពារ Jean-Clair Todibo របស់ក្លឹប OCG Nice ដែលជាគោលដៅកំពូលមួយក្នុងរដូវក្តៅនេះ។ ដូច្នេះ Man United អាចនឹងពិបាកធានាបាននូវហត្ថលេខាកីឡាករវ័យ ២៤ឆ្នាំ រូបនេះឲ្យផ្លាស់មកកាន់ទឹកដី Old Trafford។អត្ថបទកំពុងចាប់អារម្មណ៍៖ MAN UTD ប្រឈមមុខនឹងការប្រជែងពីក្លឹបធំ២នៅអឺរ៉ុប ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា ខ្សែការពារ Raphael Varane និង Jonny Evans ពួកគាត់ទាំងពីរនឹងផុតកុងត្រាក្នុងខែមិថុនាខាងមុខនេះ ខណៈជម្រើសជំនួសលើ Jean-Clair Todibo ជាជម្រើសដ៏សាកសមបំផុតមួយ ប្រសិន Man Utd ចុះហត្ថលេខាបាន។ យ៉ាងណាមិញ […]