
ក្រុមតោខៀវ Chelsea និងធ្វើដំណើរមកកាន់ទឹកដី Selhurst Park ដើម្បីធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Crystal Palace សម្រាប់ការប្រកួត នៅក្របខណ្ឌ Premier League ដែលជាក្រុមមានមូលដ្ឋានរួមទីក្រុងឡុងដ៏ដូចគ្នានោះនៅវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃអង្គារទី ១៣ កុម្ភៈស្អែកនេះ។ការប្រកួតចុងក្រោយរបស់Chelsea ទល់និង Aston Villa គឺធ្វើបានល្អដោយបានប្រកួតឈ្នះ ៣ទល់និង១ ក្នុងការប្រកួត FA Cup ជុំទី ៤ ខណៈCrystal Palace ការប្រកួតចុងក្រោយនៅក្របខណ្ឌEPL មិនបានល្អទេដោយត្រូវBrighton លត់ក្នុងលទ្ធផល ៤ទល់និង១។ Chelsea ឈ្នះ៣ចាញ់៣ឈរនៅលេខរៀងទី១១ខណៈ Crystal Palace ឈរនៅលេខរៀងទី១៥ឈ្នះ២ចាញ់៣ស្មើ១ាban។
១.ប្រវត្តិជួបគ្នា
ជួបគ្នា១២ដងចុងក្រោយនៅក្របខណ្ឌ Premier League គឺ Chelsea មិនដែលចាញ់ និង ស្មើ Crystal Palace ទេ។
២.ពត៌មានក្រុមCrystal Palace(ម្ចាស់ផ្ទះ)
Crystal Palace បានរងរបួសក្នុងសប្តាហ៍នេះ ដោយកីឡាករ Michael Olise, Marc Guehi និង Eberechi Eze នឹងត្រូវប្រឈមមុខនឹងបញ្ហានៅខាងក្រៅ។ ក្រៅពីកីឡាករទាំងបីខាងលើ មានកីឡាករCheick Doucoure, Rob Holding និង Jesurun Rak-Sakyi ក៏កំពុងព្យាបាលរបួស ផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHenderson; Munoz, Richards, Andersen, Mitchell; Hughes, Wharton, Lerma; Ayew, Mateta, Schlupp
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
Chelsea នៅតែមិនមានកីឡាករតិចជាងប្រាំបីនាក់ដោយសាររបួស។ដូច្នេះគ្រូបង្វឹកលោក Mauricio Pochettino អាចនិងបន្តដាក់អោយកីឡាករដែលបានផ្តួលAston Villa ក្នុង FA Cup បន្តលេងការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Gusto, Disasi, Silva, Chilwell; Fernandez, Caicedo; Madueke, Gallagher, Palmer; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Crystal Palace : Chelsea
ប្រភព:whoscored &sportskeeda&sportsmole

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:


