

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា នៅតែស្ថិតក្នុងការចង់បានខ្សែការពារ Matthijs de Ligt របស់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich។ យោងតាមសារព័ត៌មាន The Mirror ពេលនេះ Man United កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះស្ថានភាពរបស់ខ្សែការពារកណ្តាល បន្ទាប់ពីមានការចង់ចាកចេញកាលពីចុងសប្តាហ៍កន្លងទៅ ក្រោយបរាជ័យ ៣:០ ក្រោមថ្វីជើងក្រុម Bayer Leverkusen បើទោះបីជាគាត់នៅសល់កុងត្រារយៈពេល ៣ឆ្នាំកន្លះ ដើម្បីដំណើរការលើកិច្ចព្រមព្រៀងរបស់គាត់ជាមួយក្រុមជើងឯកអាល្លឺម៉ង់ក៏ដោយ។

ទោះបីជានៅសល់កុងត្រាក៏ដោយ វាត្រូវបានគេអះអាងកាលពីខែមុនថា De Ligt បានបើកចំហរក្នុងការស្វែងរកក្លឹបថ្មីនៅរដូវក្តៅនេះ ខណៈក្រុមកាំភ្លើងធំ Arsenal ជាគូប្រជែងដ៏ស្វិតស្វាញជាមួយ Man United សម្រាប់ការចុះហត្ថលេខានាំយកមកកាន់ទឹកដីអង់គ្លេស។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹកលោក Ten Hag កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ជុំវិញជម្រើសខ្សែការពារកណ្តាលដែលមានស្រាប់របស់គាត់ ដែលកំពុងឈានចូលដល់រដូវក្តៅ ខណៈដែលទាំង Raphael Varane និង Jonny Evans នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។
គួរកត់សម្គាល់ថា កីឡាករសញ្ជាតិហូឡង់ មានវ័យ ២៤ឆ្នាំ គឺជាតួអង្គដ៏សំខាន់ក្នុងការជួយក្រុម Ajax ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ ២០១៨-១៩ ក្រោមការដឹកនាំរបស់លោក Erik ten Hag ហើយបានទទួលការផ្លាស់ប្តូរយ៉ាងអស្ចារ្យទៅកាន់ក្រុម Juventus បន្ទាប់ពីកើនឡើងយ៉ាងឆាប់រហ័សនៃភាពល្បីល្បាញនៅក្នុងប្រទេសកំណើតរបស់គាត់។ ដូច្នេះវាជាសញ្ញាភ្លើងខៀវសម្រាប់ការចូលចែចូវរបស់ក្លឹបនៅកីឡដ្ឋាន Old Trafford នារដូវក្តៅខាងមុខនេះ៕
ប្រភព៖ SportsMole

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]


