

ទម្រង់លេងរបស់ Aston Villa បានធ្លាក់ចុះនៅក្នុងការប្រកួតក្របខណ្ឌ FA Cup ជុំទី៤ ក្រោយបរាជ័យក្នងទឹកដី Villa Park ខណៈដែលក្រុមលោក Unai Emery និងចង់ព្យាយាមយកជ័យជម្នះជាលើកទីពីររបស់ពួកគេក្នុងការប្រកួត៦លើកចុងក្រោយ នៅពេលក្រុមបើកទ្វារកីឡដ្ឋានVilla Park ស្វាគមន៏ក្រុមបិសាចក្រហមMan. United នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃអាទិត្យនេះ។សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Aston VIlla នៅក្របខណ្ឌ EPL គឺឈ្នះ២ស្មើ២និងចាញ់២ ឈរនៅលេខេរៀងទី៤ ខណៈ Man.Utd បច្ចុប្បន្នឈរនៅលេខរៀងទី ៦ បន្ទាប់ពីប្រកួត៦ដងចាញ់២ឈ្នះ៣និងស្មើ១។
១.ប្រវត្តិជួបគ្នា
Aston Villa បានបញ្ចប់ការប្រកួតមិនឈ្នះ ២៣ប្រកួតក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនជាមួយ
នឹងការទទួលជ័យជម្នះ ៣-១ ទល់នឹង Manchester United ក្នុងផ្ទះ។Manchester United បានឈ្នះ ១៧ ប្រកួតក្នុង
ចំណោម ២៨ ប្រកួតក្រៅផ្ទះរបស់ពួកគេទល់នឹង Aston Villa ក្នុងក្របខ័ណ្ឌ Premier League ។
២.ពត៌មានក្រុមAston Villa(ម្ចាស់ផ្ទះ)
ម្ចាស់ផ្ទះទំនងជាមានកីឡាករតិចជាងប្រាំនាក់ដែលមានបញ្ហារបួស។Moussa Diaby អាចនឹងចូលលេងនៅទីនេះ បន្ទាប់ពីស៊ុតបញ្ចូលទីកំលុងប្តូរចូល ជាកីឡាករបម្រុងពេលចាញ់ Chelsea នៅពាក់កណ្តាលសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Cash, Torres, Lenglet, Moreno; Luiz, Kamara; Diaby, Tielemans, McGinn; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២

៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
Lisandro Martinez ត្រូវបានអវត្តមានរហូតដល់ 8 សប្តាហ៍ដោយសាររបួសជង្គង់។ Man.United នឹងបន្តដោយគ្មានរបួស Anthony Martial, Tyrell Malacia, Mason Mount និង Aaron Wan-Bissaka។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, Maguire, Varane, Shaw; Mainoo, Casemiro; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aston Villa ២:៣ Man.Utd
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



