

Jude Bellingham បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់មុនពេលជួបបញ្ហារងរបួស ខណៈ Real Madrid បានបំបាក់ក្រុមប្រជែងដណ្តើមពាន Girona ក្នុងលទ្ធផល ៤ទល់និង០ សម្រាប់ការប្រកួតក្របខណ្ឌ La Lliga នៅថ្ងៃសៅរ៏ទី ១១ កុម្ភៈ ២០២៤។ ជ័យជំនះនៅសប្តាហ៏ទី ២៤នេះ បានជម្រុញអោយ Real Madrid វ៉ាដាច់គូប្រជែង Girona ដល់ទៅ ៥ ពិន្ទុនៅលើលីកកំពូល La Liga ។ទោះយ៉ាងណាខ្សែបម្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសត្រូវបានបង្ខំចិត្តប្តូរចេញដោយសារជួបបញ្ហារបួសកជើងនៅតង់ទីពីរ។ ២គ្រាប់ផ្សេងទៀតរបស់ក្រុមលោក Carlo Ancelloti រកបាន ដោយកីឡាករ Vinicius Junior និង Rodrygo។

Bellingham បានទទួលលទ្ធផលលើសពីការរំពឹងទុកក្រោយផ្លាស់មកចូលរួមជាមួយ Real Madrid ពីក្រុម Borussia Dortmund ក្នុងតម្លៃ ៨៨ លានផោនកាលពីរដូវក្តៅឆ្នាំមុន។នៅក្នុងខែវិច្ឆិកា គាត់បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ លើកដំបូងរបស់គាត់សម្រាប់ក្លឹបក្នុងការទទួលជ័យជម្នះ ៣-0 លើCadiz និងបានបំបែកកំណត់ត្រាដែលធ្លាប់កាន់កាប់ដោយ Cristiano Ronaldo, Alfredo Di Stefano និង Pruden Sanchez ។អតីតយុវជនBirmingham City ក៏ជាកីឡាករReal Madrid ដំបូងគេដែលស៊ុតបញ្ចូលទីបាននៅក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League ៤លើកដំបូងសម្រាប់ក្លឹប និងកំពុងរក្សាកំនត់ត្រាជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ La Liga នៅរដូវកាលនេះជដោយរកបាន១៦ គ្រាប់។
ជ័យជម្នះនេះបានធ្វើអោយ Real Madrid បន្តស្គាល់ភាពមិនដែលចាញ់ដល់ទៅ ១៨លើក និងជារយៈពេលវែងបំផុតរបស់ពួកគេគិតចាប់តាំងពីឆ្នាំ ២០២១២ ។ ទន្ទឹមនឹងនោះ Girona នៅតែស្ថិតក្នុងចំណាត់ថ្នាក់ដ៏ល្អក្នុងក្រុមកំពូលទាំងបួន(លេខរៀងទី២)ក្រោយបរាជ័យលើកទីពីរនៅរដូវកាល នេះ។
ប្រភព:BBC
វីឌេអូ: Real Madrid vs Girona
វីដេអូ: Bellingham

មួយរយៈចុងក្រោយនេះសារពត៌មានក្នុងស្រុកបានចុះផ្សាយពីទំនាក់ទំនងស្នេហាក្តៅគគុករវាងកីឡាករឆ្នើមវ័យក្មេង Lamine Yamal ជាមួយនារីដែលមានវ័យច្រើនជាងរូបគេដែលភាគច្រើនមិនតិចជាង១០ឆ្នាំនោះទេ។ ទោះយ៉ាងណារឿងរ៉ាវទាំងនេះមិនមែនជាចំនុចរសើបដែលក្លឹប Barcelona លើកយកមកនិយាយឡើយ តែផ្ទុយទៅវិញនាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានព្រមានថា ក្លឹបពួកគេមិនមែនយោគយល់គ្នា ត្រឹមតែមនោសញ្ចេតនាមិត្តភ័ក្តិនោះឡើយ ។លោក Deco បានលើកឡើងដូច្នេះខណៈក្លឹបជើងឯក La Liga កំពុងលើកឡើងពីការ ផ្លាស់ប្តូរដ៍មានសក្តានុពលសម្រាប់ Nico Williams ពីក្លឹប្រជែងលីកគឺ Athletic Bilbao ។ គួររំលឹកថា Williams បច្ចុប្បន្នមានវ័យ ២២ឆ្នាំបានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៦ ឆ្នាំជាមួយ Barcelona រួចហើយខណៈឥឡូវនេះកំពុងរង់ចាំការចរចារបញ្ចប់រវាងក្រុមទាំងពីរប៉ុណ្ណោះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទៅមែនឬយ៉ាងណា! Sancho យល់ព្រមលើប្រាក់ពលកម្មប្រមាណ«១០លានអឺរ៉ូ»ជាមួយក្លឹប១នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់ និងធ្លាប់លេងអោយ Barcelona ព្រមទាំងក្រុមតោខៀវ Chelsea លោក Deco បន្ថែមថាៈ សម្រាប់ Nico […]


