

(អេស្ប៉ាញ)៖ ថ្មីៗនេះ ខ្សែបម្រើឆ្នើម Frenkie de Jong ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាអំពីអនាគតរបស់ខ្លួននៅក្លឹបអ្នកមានបុណ្យ Barcelona ដោយបានរៀបចំគម្រោងចង់ចាកចេញពីក្លឹបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ គួរកត់សម្គាល់ថា ក្លឹបបិសាចក្រហម Manchester United បានតាមប្រមាញ់ខ្សែបម្រើរូបនេះ ជាយូរមកហើយ តែសាមីខ្លួនបានបដិសេធការផ្ទេរជាច្រើនដង។

កីឡាករវ័យ ២៦ឆ្នាំ បានក្លាយជាកីឡាករដ៏សំខាន់ម្តងទៀតសម្រាប់ក្លឹបយក្សកាតាឡានក្នុងរដូវកាលនេះ ដោយបានបង្ហាញខ្លួនចំនួន ២២ដង ក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ១គ្រាប់។ ជាក់ស្តែង កុងត្រារបស់ De Jong នៅ Camp Nou មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ឯណោះ ប៉ុន្តែបើយោងតាមអ្នកកាសែត Lluis Canut បានអះអាងថា បច្ចុប្បន្នកីឡាករសញ្ជាតិហូឡង់ កំពុងថ្លឹងថ្លែងការចាកចេញនៅចុងយុទ្ធនាការឆ្នាំ ២០២៣-២៤។
ទន្ទឹមនឹងនេះដែរ Man United ត្រូវបានគេរំពឹងថា នឹងជួសជុលខ្សែបម្រើរបស់ពួកគេនៅក្នុងទីផ្សារនាពេលខាងមុខ ដោយ Casemiro និង Christian Eriksen អាចបន្តលេងទៅមុខបាន ខណៈដែលអនាគតរបស់ Scott McTominay នឹងមានការជជែកគ្នាម្តងទៀត។
ដោយឡែក វាជាយុទ្ធនាការដ៏ច្របូកច្របល់សម្រាប់ក្រុម Barcelona ដោយគ្រូបង្វឹកលោក Xavi បានបង្ហើបកាលពីចុងខែមុនថាគាត់នឹងចុះចេញពីតំណែងនៅចុងបញ្ចប់នៃរដូវកាលនេះ។ ដូច្នេះហើយ កីឡាករសំខាន់ៗមួយចំនួនធំ ដូចជា De Jong នឹងមានអារម្មណ៍សោះកក្រោះជុំវិញករណីនេះ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ ក្រុមជើងឯកលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុន Tottenham Hotspur បានព្រមព្រៀងទិញខ្សែការពារកណ្តាលជប៉ុន Kota Takai ពីក្លឹបលេងនៅ J-League គឺ Kawasaki Frontale ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណេាះ។ យ៉ាងណាមិញ កីឡាករវ័យទើបតែ ២០ឆ្នាំ ទើបតែបានចូលលេងក្នុងឈុតធំ សាម៉ូរៃខៀវជប៉ុន ២លើក ដែលត្រូវបានជឿជាក់ថា នឹងធ្វើដំណើរមកកាន់ក្លឹបថ្មីនៃដែនដីប្រទេសអង់គ្លេសនាខែក្រោយនេះ ដែលអាចជាផ្នែកមួយស្ថិតក្នុងជម្រើសដំបូងរបស់អ្នកចាត់ការទូទៅថ្មី លោក Thomas Frank ទៀតផង។អត្ថបទកំពុងចាប់អារម្មណ៍៖ លើកនេះមិនមែន Vini Jr! ប៉ុន្តែ FIFA ស៊ើបអង្កេតការរើសអើងជាតិសាសន៍របស់តារាឆ្នើម Real រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Takai ត្រូវបានកោះហៅចូលលេងឈុតធំជប៉ុននៃកម្មវិធីជម្រុះ World Cup 2026 ប្រចាំតំបន់អាស៊ី ដែលត្រូវប្រឈមមុខទល់នឹងជម្រើសជាតិចិនកាលពីខែសីហា ឆ្នាំ២០២៤។ […]


