Close
Ads: 88BOL
Featured-Image
ម្ចាស់ផ្ទះ Liverpool អាចផ្តួលភ្ញៀវ Burnley ដើម្បីប៉ះប៉ូវចិត្តអ្នកគំាទ្រវិញបានទេ?
ទំហំអក្សរ
តូច
ធំ

Liverpool អាច​នឹងធ្លាក់​ចេញ​ពីចំណាត់ថ្នាក់កំពូលតារាង Premier League នៅថ្ងៃសៅរ៏នេះនៅពេលដែលពួកគេបើកទ្វារកីឡាដ្ឋានAnfield ដើម្បីទទួលក្រុមភ្ញៀវ Burnley នៅ​វេលាម៉ោង ១០យប់នេះ។ផ្លូវឆ្ពោះទៅការឈ្នះពាន៤របស់ Liverpool សម្រាប់ជាកាដូដល់លោក Klopp នៅរដូវកាល ជុងក្រោយ ហាក់ដូចជាត្រូវបានបង្អាក់ដំណើរបន្ទាប់ពីពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ដោយលទ្ធផល ៣ទល់និង១កាលពីចុងសប្តាហ៍មុន ខណៈក្រុមលោក Vincent Kompany បានវាយបកពីលទ្ធផលនាំមុខដោយគូបដិបក្ស ២ទល់និ០ ដើម្បីរកបាន១ពិន្ទុពីក្រុម Fulham ក្នុងលទ្ធផលស្មើ ២ទល់និង២វិញ។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL របស់ Liverpool គឺឈ្នះ៤ស្មើ១និងចាញ់១ ខណៈ Burnley ឈ្នះ១ស្មើ២ និង ចាញ់៣ឈរនៅលេខរៀងទី ១៩បាតតារាង។ Liverpool បច្ចុប្បន្នឈរនៅលេខរៀងទី១ដោយមានគម្លាតត្រឹមតែ២ពិន្ទុប៉ុណ្ណោះពីក្រុម Man.City ដូច្នេះប្រសិនជា Man.CIty ដែលលេងនៅម៉ោង ៧:៣០អាចយកឈ្នះ Everton ពួកគេនិងឈរនៅលេខរៀងទី១បណ្តោះអាសន្នមុនពេលរង់ចាំលទ្ធផលរវាង Liverpool និង Burnley វិញ។
Liverpool move top of the Premier League with Burnley win as Darwin Nunez ends goal drought
​​១.ប្រវត្តិជួបគ្នា
Liverpool បានឈ្នះ 8 ប្រកួតក្នុងចំណោម 10 ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Burnley ក្នុងក្របខ័ណ្ឌ Premier League ហើយបានឈ្នះរាល់ការប្រកួត4ដងចុងក្រោយរបស់ពួកគេជាមួយនឹងពិន្ទុសរុប 8-0 ។
Burnley បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម 9 ប្រកួតចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះទល់នឹង Liverpool ក្នុងក្របខ័ណ្ឌ Premier League ហើយបានចាញ់ 6 ប្រកួតក្នុងចំណោមការប្រកួតទាំងនេះ។
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
Liverpool ហាក់​នឹង​គ្មាន​កីឡាករ​យ៉ាង​ហោច​ណាស់​ប្រាំមួយ​នាក់​សម្រាប់​ការ​ស្វាគមន៍​ក្រុម Burnley នៅ​ថ្ងៃ​សៅរ៍ នេះ​ខណៈខ្សែការរពារអន្តរជាតិ បារាំង Ibrahima Konate ត្រូវរងការព្យួរ ក្រោយត្រូវ​បាន​បណ្តេញ​ចេញពេលចាញ់ Arsenal កាល​ពី​ចុង​សប្តាហ៍​មុន។រីឯកីឡាករដែល កាក់កប និងបញ្ហារបួសគឺ Thiago Alcantara បាន​ជួប​បញ្ហារបួសរសៃពួរសាច់ដុំ ហើយ​នឹង​ខកខាន​ការ​ប្រកួត​នេះបន្តទៀត។រីឯខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ Darwin Nunez អាចនិងចាប់ផ្តើមនៅទីនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Quansah, Van Dijk, Robertson; Jones, Endo, Mac Allister; Jota, Nunez, Diaz​
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Premier League - 19e journée - Liverpool s'en sort à Burnley (0-2) et prend la tête du classement - Eurosport
៣.ពត៌មានក្រុមBurnley(ភ្ញៀវ)
Burnley អាច​នឹង​គ្មាន​កីឡាករ​ដល់​ទៅ​ប្រាំ​នាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់ Anfield។David Datro Fofana គួរតែស្ថិតក្នុងជួរសម្រាប់ការចាប់ផ្តើម Burnley ជាលើកដំបូងរបស់គាត់ បន្ទាប់ពីស៊ុតបញ្ចូលទីបានពីរគ្រាប់ពីការលេងជាកីឡាករបម្រុងទល់នឹង Fulham កាលពីប្រកួតចុងក្រោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTrafford; Assignon, O’Shea, Esteve, Vitinho; Gudmundsson, Berge, Brownhill, Odobert; Datro Fofana, Foster
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២​
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺLiverpool ២ :១ Burnley
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Chelsea 0 0 0 0 0 0 +0 0
    7 Crystal Palace 0 0 0 0 0 0 +0 0
    8 Everton 0 0 0 0 0 0 +0 0
    9 Fulham 0 0 0 0 0 0 +0 0
    10 Ipswich Town 0 0 0 0 0 0 +0 0
    11 Leicester City 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Southampton 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829  
  • Sponsor by 88Bol