Close
Featured-Image
ខ្សែបម្រើ Liverpool បន្តកាក់កបនិងបញ្ហារបួសថ្មីមួយផ្សេងទៀត
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើ Thiago Alcantara របស់ក្រុមហង្សក្រហម Liverpool ហាក់មិនជួបសំណាងល្អទាល់តែសោះបន្ទាប់ពីកីឡាកររូបនេះ បានរងរបួសសាជាថ្មីក្រោយតស៊ូព្យាបាលបញ្ហារបួសត្រគាកដ៏រាំរៃអស់រយៈពេល១០ខែកន្លងទៅ។ អតីតកីឡាករ Bayern Munich និង Barcelona រូបនេះបានវិលត្រលប់មកចូលលេងជាលើកដំបូងគិតចាប់តាំងពីខកខានចាប់តាំងពីខែមេសាក្នុងការចាញ់ Arsenal ៣ទល់និង១ កាលពីចុងសប្តាហ៍មុន ខណៈបញ្ហារបួសរបស់ Thiago ដែលបានកើតមានឡើងនៅរដូវកាលចាស់បានបន្តអូសបន្លាយដ៏វែងមុនពេល កីឡាករវ័យ៣២ឆ្នាំរូបនេះជួបបញ្ហារបួសបញ្ហាសាច់ដុំជើងសាជាថ្មីនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool afternoon briefing: Thiago Alcântara suffers new injury blow

Jurgen Klopp reveals Liverpool star Thiago is expected to be out until after international break | Daily Mail Online

Thiago ដែលបានចូលលេងជាកីឡាករបម្រុង រយៈពេល 5 នាទីនៅចុងបញ្ចប់នៃការប្រកួតចាញ់ Arsenal ដោយប្តូរចូលជំនួស Joe Gomez ត្រូវបានគេហទំព័រ The Athletic ចុះផ្សាយថាកីឡាករអន្តរជាតិអេស្បាញរូបនេះមានបញ្ហាពេលកំពុងធ្វើការប្រកួតនៅលើ វាលស្មៅ ទឹកដីEmiratesតែម្តង។ផ្ទុយទៅវិញចាប់តាំងពីផ្លាស់ប្តូរពីកីឡដ្ឋាន Allianz Arena មកកាន់ទឹកដី Anfield ក្នុងឆ្នាំ ២០២០ គឺ Thiago មិនអាចចូលលេងសម្រាប់ការប្រកួត១០៧ លើកដោយសារតែការរងរបួស មូលហេតុគឺជួបបញ្ហាសុខភាព និងត្រូវប្តូរចេញ៤១លើក ។ទោះយ៉ាងណាបញ្ហារបួសត្រគៀក សរសៃពួរ ភ្លៅ ជង្គង់ និងកំភួនជើងក៏បានរារាំងអាជីពរបស់ Thiago នៅ Liverpool រួចមកហើយផងដែរ។សរុបមករូបគេលេងបាន ៩៨ ប្រកួតប៉ុណ្ណោះ នៅពេលមានកាយសម្បទា ល្អជាមួយការរកបានគ្រាប់បាល់៣ គ្រាប់ និង Assist ៦ ដង។

Thiago Alcantara: Liverpool sign Bayern Munich midfielder in £25m deal | Football News | Sky Sports

បរាជ័យរបស់ Liverpool ក្រោមថ្វីជើង Arsenal បានកាត់បន្ថយការនាំមុខរបស់ពួកគេនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ធ្លាក់ចុះនៅត្រឹមពីរពិន្ទុ(២៣ប្រកួត)( ហើយពួកគេនិងបន្តធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ២ បណ្តោះអាសន្ន ប្រសិនក្រុម Man. City នៅសល់ ការប្រកួតក្នុងដៃ១(២២ប្រកួត)តិចជាងពួកគេ អាចនិងផ្តួល Everton នៅថ្ងៃសៅរ៍បាននោះ។

ប្រភព:sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829