Close
Sponsor ads Featured-Image
MAN UTD មិនចង់ឈឺក្បាលបន្ត រឿងផ្ទេរកីឡាករខ្លួនម្នាក់ ទៅអារ៉ាប៊ីសាអូឌីត
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមគេហទំព័រ Football Insider ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងសង្ឃឹមយ៉ាងមុតមាំ និងមិនមានការព្រួយបារម្ភលើប្រធានក្រុម Bruno Fernandes ក្នុងការផ្ទេរទៅកាន់ Saudi Pro League ឡើយ បើទោះបីជាមានពាក្យចចាមអារាមជាច្រើន ជុំវិញការផ្តល់សំណើដ៏ធំសម្បើមពីសំណាក់ក្លឹបនៅមជ្ឈិមបូព៌ា ដើម្បីល្បួងយកតារាឆ្នើមព័រទុយហ្កាល់រូបនេះក៏ដោយចុះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man United 'relaxed about Fernandes future amid Saudi links'

ads

ដោយកាន់កិច្ចសន្យារហូតដល់ឆ្នាំ ២០២៦ ដែលមានប្រសិទ្ធភាពដល់ឆ្នាំ ២០២៧ និងជម្រើសបន្ថែមរយៈពេល ១២ខែ ដែលពួកគេមាននោះ Man United មិនចាំបាច់មានការព្រួយបារម្ភអំពីការចាកចេញរបស់ប្រធានក្រុមពួកគេនោះទេ។ រំលឹកដែរថា ក្លឹប Al-Hilal ទទួលបានការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ចំពោះ Fernandes នៅ​ពេល​ដែល​ពួក​គេ​កំពុងឈរនៅ​កំពូល​តារាង​នៃ​លីគ​អារ៉ាប់។

Al Hilal's Aleksandar Mitrovic celebrates scoring their second goal with teammates on December 15, 2023

ខ្សែបម្រើកណ្តាល Ruben Neves ដែលជាមិត្តរួមជាតិព័រទុយហ្គាល់របស់ Bruno កំពុងស្នាក់នៅ Al Hilal ខណៈដែលតារាឆ្នើម Cristiano Ronaldo មានឈ្មោះលេចធ្លោនៅ Al-Nassr ។ ទោះជាយ៉ាងណាក៏ដោយ Bruno នៅតែជាកីឡាករដ៏សំខាន់នៅក្នុងផែនការរបស់លោក Erik ten Hag ដោយរូបគាត់តែងតែជឿជាក់លើសមត្ថភាពរបស់ Bruno៕

Manchester United's Bruno Fernandes celebrates scoring against Fulham on November 4, 2023

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
សង្ឃឹមថាជោគជ័យ! Chelsea ដាក់គោលដៅទិញខ្សែប្រយុទ្ធស្លាបរបស់ Man Utd រូបនេះ
featured image

(អង់គ្លេស)៖ លោក Enzo Maresca ដែលជាគ្រូបង្គោលក្លឹបតោខៀវ Chelsea បានដាក់គោលដៅផ្ទេរចរចាទិញខ្សែប្រយុទ្ធស្លាបដ៏មានទេពកោសល្យគឺ Alejandro Garnacho របស់បិសាចក្រហម Manchester United សម្រាប់រដូវកាលថ្មី Premier League ២០២៥/២៦ ដើម្បីមកពង្រឹងតំបន់ស្លាប ក្រោយ Sancho ត្រឡប់មក Old Trafford វិញ ខណៈក្លឹបនៅ Napoli កំពុងតែចាប់អារម្មណ៍៕អត្ថបទកំពុងចាប់អារម្មណ៍៖ សង្ឃឹមថាជោគជ័យ! Chelsea ដាក់គោលដៅទិញខ្សែប្រយុទ្ធស្លាបរបស់ Man Utd រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829