
បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងទាមទារយ៉ាងយ៉ាងហោចណាស់ 40 លានផោនសម្រាប់ Jadon Sancho នៅរដូវក្តៅនេះ។ កីឡាករវ័យ 23 ឆ្នាំបានត្រលប់ទៅ Borussia Dortmund វិញក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរខែមករា បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្តីជាមួយនឹងគ្រូបង្វឹករបស់ក្រុម Man United លោក Erik ten Hag ។
Sancho លែងបានបង្ហាញវត្តមានឲ្យក្រុម Man United ចាប់ពីខែកញ្ញា បន្ទាប់ពីគាត់បានឆ្លើយតបនឹងការអត្ថាធិប្បាយរបស់ Ten Hag ជុំវិញការហ្វឹកហាត់របស់គាត់។ ខ្សែបម្រើស្លាបដែលធ្លាប់លេងឱ្យ Dortmund ចន្លោះឆ្នាំ 2017 ដល់ 2021 ហើយបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 2 ដងហើយនុងការបង្ហាញខ្លួនចំនួន 3 លើកក្នុងក្របខ័ណ្ឌ Bundesliga ចាប់តាំងពីការវិលត្រឡប់ទៅកាន់ក្លិបអាឡឺម៉ង់វិញ។ ខណៈពេលដែល Sancho នឹងចំណាយពេលនៅសល់នៃរដូវកាលជាមួយ Dortmund នោះ Man United ត្រូវបានគេរំពឹងថា នឹងបើកចំហក្នុងការលក់ខ្សែប្រយុទ្ធស្លាបរូបនេះនៅពេលចប់រដូវកាលនេះ។
បើយោងតាម Football Insider បានចុះផ្សាយថា ក្លឹបបិសាចក្រហមអាចកំណត់តម្លៃខ្លួនរបស់ Sancho នៅក្នុងតំបន់ពី 40 លានផោនទៅ 50 លានផោន ទោះបីជាពេលវេលារបស់គាត់ជាមួយក្លឹបមិនទទួលបានជោគជ័យច្រើនក៏ដោយ។ Man United ហាក់ដូចជាចង់យកមកវិញនូវសមាមាត្រដ៏សំខាន់នៃចំនួន 73 លានផោនដែលបានរាយការណ៍ថា ពួកគេបានចំណាយលើ Dortmund ដើម្បីចុះហត្ថលេខាលើគាត់ក្នុងឆ្នាំ 2021៕

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo […]



