

ជំនួបដែលក្រុមញញួរធំWest Ham United សម្លឹងចង់រកឃើញជ័យជំនះនៅក្របខ័ណ្ឌ Premier League ពីរដងលើក្រុម Man. United ក្នុងរយៈពេល ១៧ ឆ្នាំលើក្រុម West Ham គឺការធ្វើដំណើរទៅកាន់ភាគខាងជើងដើម្បីតទល់នឹងក្រុមបិសាចក្រហមក្នុងព្រឹត្តិការណ៍ Premier League នៅថ្ងៃអាទិត្យនេះវេលាម៉ោង ៩យប់នេះ។
ការប្រកួតចុងក្រោយរបស់ក្រុមលោក Erik ten Hag បានយកឈ្នះ ៤ទល់និង៣ ដ៏ច្របូកច្របល់លើក្រុម Wolverhampton Wanderers នៅពាក់កណ្តាលសប្តាហ៍ ខណៈដែលក្រុមញញួរធំបានត្រឹមតែស្មើIrons និង Bournemouth ១ ទល់ ១ ។ ៦ប្រកួតចុងក្រោយរបស់ Man.Utd គឺឈ្នះ២ស្មើ២និងចាញ់២ បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៨ ខណៈ West Ham ៦ប្រកួតចុងក្រោយគឺឈរនៅលេខរៀងទី៦។

១.ប្រវត្តិជួបគ្នា
ក្រុម West Ham United បានបរាជ័យក្នុងការផ្តួលក្រុម Manchester United ក្នុងការប្រកួតក្រៅដី ១៥ លើកចុងក្រោយនៅ Premier League របស់ពួកគេ។
បន្ទាប់ពីទទួលបានជ័យជម្នះ ២-0 លើក្រុម Manchester United នៅកីឡដ្ឋាន London Stadium ក្នុងខែធ្នូ ក្រុម West Ham ចង់ឈ្នះលីកពីរដងលើក្រុមបិសាចក្រហមគិតចាប់តាំងពីធ្លាប់ធ្វើបាននិងខកខានចាប់តាំងពីរដូវកាល ២០០៦-២០០៧។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
Victor Lindelof និង Aaron Wan-Bissaka អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ហាញខ្លួនជម្រើសដំបូងនៅថ្ងៃអាទិត្យនេះ។Sofyan Amrabat ត្រលប់មកក្លឹបវិញបន្ទាប់ពីម៉ារ៉ុកធ្លាក់ចេញពី AFCON ។រីឯ Anthony Martial, Tyrell Malacia និង Mason Mount សុទ្ធតែនៅរងរបួសមិនទាន់អាចចូលលេងបានទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Dalot, Varane, Martinez, Shaw; Mainoo, McTominay; Antony, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមWest Ham(ភ្ញៀវ)
Vladimir Coufal អាចលេងនៅខ្សែការពារស្តាំ រីឯ Nayef Aguerd បានត្រលប់មកវិញបន្ទាប់ពីកាតព្វកិច្ចនៅ AFCON ខណៈ Lucas Paqueta និង Michail Antonio អវត្តមានដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Coufal, Aguerd, Zouma, Emerson; Soucek, Alvarez; Kudus, Ward-Prowse, Cornet; Bowen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួគូនេះគឺ Man.Utd ២ : ១ West Ham
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



