(អង់គ្លេស)៖ យោងតាមសារព័ត៌មាន The Athletic បានឱ្យដឹងថា អតីតអ្នកចាំទីឆ្នើមក្រុមបិសាចក្រហម Manchester United កីឡាករ David de Gea បានបដិសេធឱកាសចូលរួមជាមួយក្លឹប Nottingham Forest ក្រោយពួកគេព្យាយាមចុះហត្ថលេខានាខែមករាកន្លងទៅនេះ។ ដោយឡែក De Gea មិនទាន់មានការងារធ្វើនៅឡើយ ចាប់តាំងពីរូបគាត់បានសម្រេចចិត្តចាកចេញពី Old Trafford កាលពីរដូវកាលមុន ក្រោយចំណាយពេលអស់ ១២ឆ្នាំ។
ទន្ទឹមនឹងការបដិសេធរបស់ De Gea ក្លឹប Forest ក៏បានទាក់ទងទៅក្រុមកាំភ្លើងធំ Arsenal ជុំវិញលទ្ធភាពនៃការផ្ទេរអ្នកចាំទី Aaron Ramsdale ដែលបានបាត់បង់តំណែងជាអ្នកចាំទីដៃទី១ របស់គេទៅឲ្យអ្នកចាំទី David Raya មុនពេលក្លឹប Nottingham ចុះកុងត្រាបានអ្នកចាំទី Matz Sels សញ្ជាតិបែលហ្ស៊ិក។ ជាក់ស្តែង កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានផ្ទេរពីក្លឹប Strasbourg ក្នុងកិច្ចព្រមព្រៀងតម្លៃ ៥.១លានផោន លើកិច្ចសន្យារយៈពេល ៣ ឆ្នាំកន្លះ។
ប្រភព៖ SPORTBIBLE