

សម្រាប់ការប្រកួតនៅលើទឹកដី Emirates នេះគឺ ArseanLក្នុងនាមជាម្ចាស់ផ្ទះ និងត្រូវធ្វើការប្រកួតក្របខ័ណ្ឌ Premier League ដ៏ជក់ចិត្តនៅថ្ងៃអាទិត្យនេះវេលាម៉ោង ១១និង៣០នាទីយប់ ជាមួយក្រុមកំពុងនាំមុខតារាង Liverpool ក្រោយជួបគ្នាលើកនេះជាលើកទីបីក្នុងរយៈពេលពីរខែកន្លងទៅក្នុងកម្មវិធីផ្សេងគ្នា។សម្រាប់ការប្រកួតចុងក្រោយបង្អស់ក្រុមកាំភ្លើងធំបានយកឈ្នះ ២ទល់និង១ទល់និង Nottingham Forest រីឯ ក្រុមលោក Jurgen Klopp បានបំបាក់ក្រុមតោខៀវ Chelsea ដោយលទ្ធផល ២ទល់និង១។ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League គឺឈ្នះ ៣ស្មើ១និងចាញ់២ ឈរនៅលេខរៀងទី៣រីឯ Liverpool ឈរនៅលេខរៀងទី១ ក្រោយស្មើ២ឈ្នះ៤ ។
១.ប្រវត្តិជួបគ្នា

ការជួបគ្នាថ្មីៗបំផុតរបស់ពួកគេបានកើតឡើងកាលពីជាងមួយខែមុន នៅពេលដែល Liverpool បានទទួលជ័យជម្នះ ២-០ ក្នុងការប្រកួត
FA Cup របស់ពួកគេកាលពីថ្ងៃទី ៧ ខែមករា។Arsenal មិនដែឡចាញ់ករប្រកួតក្នុងផ្ទះ Premier League ចំនួន ៧ លើកចុងក្រោយបន្ទាប់ពី
ចាញ់ ២-0 ជាមួយក្រុម West Ham United កាលពីថ្ងៃទី ២៨ ខែធ្នូ ។
Liverpool ក៏ឈ្នះក្រៅដី ៤ ដងជាប់ៗគ្នាក្នុង Premier League ហើយមិនចាញ់សោះក្នុង ៧ លើកចុងក្រោយរបស់ពួកគេនិង
មានប្រវត្តិឈ្នះ ៤ ដង និងស្មើ ៣ ចាប់តាំងពីចាញ់Tottenham ២-១ នៅទឹកដី Tottenham កាលពីខែកញ្ញា។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Arsenal ទំនងជានឹងគ្មានកីឡាករបួសរហូតដល់ទៅបីនាក់ Jurrien Timber, Thomas Partey និង Fabio Vieira ខណៈ Takehiro Tomiyasu អាចមិនទាន់ច្បាស់ថានិងវិលត្រលប់មកវិញទាន់រឺអត់ក្រោយពីជប៉ុនធ្លាក់ចេញពីព្រឹត្តិការណ៏ Asian Cup កាលពីថ្ងៃសៅរ៏ក្រោមថ្វីជើងអ៊ីរ៉ង់។
Emile Smith Rowe អាចរក្សាតំណែងរបស់គាត់ក្នុងជម្រើស១១នាក់ ក្រោយបានចាប់ផ្តើមប្រឆាំងនឹង Nottingham Forest នៅពាក់កណ្តាលសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Raya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមLiverpool(ភ្ញៀវ)
លោក Jurgen Klopp នឹងបន្តដោយគ្មាន Mohamed Salah បើទោះបីជាអេហ្ស៊ីបធ្លាក់ចេញពី Africa Cup of Nations ក៏ដោយ ខណៈដែលរូបគេនៅមិនទាន់ជាសះស្បើយពីរបួសសរសៃពួរភ្លៅឆ្វេងនោះ។Conor Bradley អាចនឹងរក្សាតំណែងរបស់គាត់នៅខ្សែការពារស្លាបស្តាំបន្ទាប់ពីការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់គាត់ប្រឆាំងនឹង Chelsea ទោះបីជា Trent Alexander-Arnold អាចនិងជាប់ជម្រើសដំបូងក៏ដោយ។Darwin Nunez ប្រឈមនឹងការធ្វើតេស្តកាយសម្បទាយឺតដោយសាររបួសជើងនៅពាក់កណ្តាលសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Mac Allister, Gravenberch; Jota, Gakpo, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ១ :២ Liverpool
ប្រភព:whoscored &sportskeeda&sportsmole

ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG នៅមានកីឡាករវ័យក្មេងដែលមានទេពកោសល្យបម្រុងតែម្នាក់គត់នោះគឺ Noham Kamara ។ […]


