(អង់គ្លេស)៖ ក្រុមហង្សក្រហម Liverpool និងកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេខ ដើម្បីប្រជែងយកកីឡាករវ័យ ១៩ឆ្នាំ Hugo Larsson របស់ក្រុម Eintracht Frankfurt ។ ដោយឡែក ខ្សែបម្រើរូបនេះ បានចូលរួមជាមួយក្លឹបអាឡឺម៉ង់ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំមុន ដោយបានចុះហត្ថលេខាពីក្លឹបស៊ុយអែត Malmo ក្នុងតម្លៃផ្ទេរ ៧.៦លានផោន ក្នុងកុងត្រាដល់ឆ្នាំ ២០២៨។ ចាប់តាំងពីបានមកដល់ Bundesliga មក Larsson បានពង្រឹងខ្លួនគាត់ឲ្យក្លាយជាកីឡាករដ៏សំខាន់មួយរូបក្នុងក្រុមដំបូង ដោយបង្ហាញខ្លួន ១៧ដងក្នុងលីគរហូតមកដល់ពេលនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
យោងតាមសារព័ត៌មានអាល្លឺម៉ង់ Bild បានឱ្យដឹងថា ក្លឹប Liverpool សង្ឃឹមថានឹងប្រជែងឈ្នះគូប្រជែង Arsenal ក្នុងក្របខ័ណ្ឌ Premier League ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Larsson ពាក់កណ្តាលឆ្នាំ ២០២៤ នេះ។ ទន្ទឹមនឹងនេះ Frankfurt កំពុងទាមទារតម្លៃផ្ទេរ ៦៨.២លានផោន សម្រាប់ Larsson ក្នុងរដូវក្តៅនេះ ដោយខ្សែបម្រើរូបនេះត្រូវបានធ្វើការប្រៀបធៀបទៅនឹងកីឡាកររបស់ក្រុម Manchester City គឺតារាឆ្នើម Kevin de Bruyne និង Rodri ចាប់តាំងពីមកដល់ Bundesliga ដំបូងមកម្លេស។ គួរកត់សម្គាល់ថា Arsenal និង Liverpool រាងពិបាកបន្តិចសម្រាប់កីឡាកររូបនេះ ដោយសារតម្លៃផ្ទេរក៏រាងជ្រេរណាស់ដែរ ស្របពេលច្បាប់ទិញលក់កីឡាករមានចំនួនកំណត់៕

ប្រភព៖ SportsMole
