Close
Sponsor ads Featured-Image
លោក Erik Ten Hag ប្រាប់អំពីមូលហេតុដែលលោកផ្តល់ឪកាសឲ្យ Rashford សារជាថ្មី
ទំហំអក្សរ
តូច
ធំ

បរទេស៖ គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag បាននិយាយថា វាត្រូវបាន “បិទ” លើរឿងក្តីរបស់ Marcus Rashford ដោយបុរសជនជាតិហូឡង់មិនមានបញ្ហាក្នុងការជ្រើសរើស Rashford ជាមួយនឹង Wolverhampton Wanderers ។ កីឡាករវ័យ 26 ឆ្នាំបានអះអាងថា គាត់មិនស្រួលខ្លួន​ក្នុងការហ្វឹកហាត់ជាមួយបិសាចក្រហមកាលពីថ្ងៃសុក្រ ហើយគាត់បានខកខានជាបន្តបន្ទាប់ជាមួយនឹងក្រុម Newport County ក្នុងពានរង្វាន់ FA Cup នៅរសៀលថ្ងៃអាទិត្យ។ Rashford ត្រូវ​បាន​គេ​ថតជាប់នៅ​ទីក្រុង Belfast ក្នុង​ក្លឹប​រាត្រី​មួយ​នៅ​ល្ងាច​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ដោយ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ Manchester តាម​យន្តហោះ​ឯកជន​នៅ​ព្រឹក​ថ្ងៃ​សុក្រ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United forward Marcus Rashford on December 2, 2023

ads

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់ Ten Hag បានរំលឹកឡើងវិញថា “បញ្ហាផ្ទៃក្នុង” ឥឡូវនេះត្រូវបានដោះស្រាយ ខណៈដែលខ្សែប្រយុទ្ធរូបនេះបាន “ទទួលខុសត្រូវ” សម្រាប់សកម្មភាពរបស់គាត់។  លោក Ten Hag បានបន្តថា Rashford ត្រូវបានពិន័យដោយការចាកចេញពេលប៉ះ Newport ក្នុង FA Cup ហើយឥឡូវនេះវាដល់ពេលដែលត្រូវ “បំភ្លេច” ពីស្ថានភាពមួយនេះ។ Ten Hag បាននិយាយមុនការប្រកួតជាមួយ Wolves នៅ Molineux ថា “យើងមិនបានជ្រើសរើសគាត់កាលពីថ្ងៃអាទិត្យ។ គាត់បានទទួលខុសត្រូវ។ ករណីបិទ។ យើងបន្តទៅមុខ” ។

អត្ថបទកំពុងចាប់អារម្មណ៍៖
ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ)
featured image

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ! Messi បង្កើតកំនត់ត្រាថ្មីចែសមួយនៅ MLS(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • February 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    26272829