បរទេស៖ ក្លឹបយក្សនៅបារីស Paris Saint-Germain ត្រូវបានគេររាយការណ៍ថា បានបើកការចាប់អារម្មណ៍របស់ខ្លួនលើខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United នៅទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះមិនបានបង្ហាញវត្តមានឲ្យក្រុមពេលប៉ះក្រុម Newport County កាលពីថ្ងៃអាទិត្យឡើយ ដោយរូបគេបានប្រាប់ទៅកាន់ក្លឹបថា រូបគេមិនស្រួលខ្លួន ខណៈក្រោយបែរជាមានការថតបានថា កីឡាកររូបនេះបានទៅលេងកម្សាន្តនៅក្លឹបមួយកន្លែង។ ទោះបីជាយ៉ាងណាមិញ ក្លឹប Man Utd បានចេញសេចក្តីប្រកាសអំពីករណីទាំងអស់នេះហើយ ដោយ Rashford ត្រូវបានពិន័យប្រាក់ឈ្នួលចំនួន២សប្តាហ៍។
យ៉ាងណាមិញបើយោងទៅតាមសារព័ត៌មាន The Independent បានចុះផ្សាយថាក្លឹប PSG បច្ចុប្បន្នកំពុងសិក្សាអំពីលទ្ធភាពក្នុងពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេបន្ថែមទៀត ខណៈ Rashford ជាបេក្ខភាពឈានមុខម្នាក់។ ទោះបីយ៉ាងណាមិញ បើយោងទៅតាមការបញ្ជាក់ថា របស់លោក Erik Ten Hag មិនមានផែនការចង់លក់ខ្សែប្រយុទ្ធ Marcus Rashford ឡើយ៕
ព្រះរាជាណាចក្រកម្ពុជា៖ សំណាងអីយ៉ាងនេះ! កីឡាករគុនខ្មែរបងប្រុស ប៉ុន សុផល នៅខេត្តសៀមរាប ហ្វឹកហាត់អស់កម្លាំងក៏ទៅទិញភេសជ្ជះប៉ូវកម្លាំងគ្រុឌមួយកំប៉ុង ស្រាប់តែគាស់ក្រវិលកំប៉ុងត្រូវរង្វាន់ឡានខ្លាញ់គោពីគ្រុឌ ស្រែកផ្អើលពេញភូមិ។អត្ថបទកំពុងចាប់អារម្មណ៍៖ សំណាងអីយ៉ាងនេះ! កីឡាករគុនខ្មែរ នៅខេត្តសៀមរាប ត្រូវរង្វាន់ឡានខ្លាញ់គោពីគ្រុឌ ស្រែកផ្អើលពេញភូមិ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស