ក្រោយ សៃយុគ និង សុដ សាខន ជើងខ្លាំងនៅថៃហ្វៃម្នាក់ទៀតទំនងជានឹងមកលេងទឹកភ្លៀងនៅប្រទេសកម្ពុជាឆាប់ៗផងដែរ

Published 2 years ago
719 Views
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ ដូចជាអ្នកស្រឡាញ់វិស័យប្រដាល់គុនខ្មែរបានដឹងអញ្ចឹងថា នៅចុងសប្តាហ៍នេះអ្នកប្រដាល់លំដាប់ A របស់ប្រទេសថៃគឺ Saiyok pumpanmuang (សែយុគ) និង Sudsakorn Sor Klinmee (សុដ សាខន) នឹងមកលេងទឹកដីប្រទេសកម្ពុជា នៅសង្វៀន Krud គុនខ្មែរ ដែល សៃយុគ ត្រូវជួប ធន់ រិទ្ធី និង សុដ សាខន ត្រូវជួប ឡៅ ចិន្ទ្រា ខណៈលេចលឺថា តេង ណឹង ដែលជាជើងខ្លាំងម្នាក់នៅថៃហ្វៃ អាចនឹងមកលេងទឹកភ្លៀងនៅសង្វៀនប្រដាល់គុនខ្មែរផងដែរ។ ដោយ យោងទៅតាមការបង្ហោះរបស់ mc smile ដែលពិធីកររបស់ទូរទស្សន៍ ទទក និងកម្មវិធី Krud គុនខ្មែរ បានសរសេរថា៖ «ទូរទស្សន៍​ជាតិ​កម្ពុជា​នាំយក​ សៃ​ យុគ​,​ សុត​ សាខន​ រឿងអីដែលយក​ តេង​ ណឹង​ មកមិនបាន!! គ្រប់យ៉ាងគឺដេីម្បីបំពញបំណងបងប្អូនអ្នកគាំទ្រសង្វៀនគ្រុឌគុនខ្មែរ»៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Related Articles