ក្រោយ សៃយុគ និង សុដ សាខន ជើងខ្លាំងនៅថៃហ្វៃម្នាក់ទៀតទំនងជានឹងមកលេងទឹកភ្លៀងនៅប្រទេសកម្ពុជាឆាប់ៗផងដែរ
ទំហំអក្សរ
តូច
ធំ
គុនខ្មែរ៖ ដូចជាអ្នកស្រឡាញ់វិស័យប្រដាល់គុនខ្មែរបានដឹងអញ្ចឹងថា នៅចុងសប្តាហ៍នេះអ្នកប្រដាល់លំដាប់ A របស់ប្រទេសថៃគឺ Saiyok pumpanmuang (សែយុគ) និង Sudsakorn Sor Klinmee (សុដ សាខន) នឹងមកលេងទឹកដីប្រទេសកម្ពុជា នៅសង្វៀន Krud គុនខ្មែរ ដែល សៃយុគ ត្រូវជួប ធន់ រិទ្ធី និង សុដ សាខន ត្រូវជួប ឡៅ ចិន្ទ្រា ខណៈលេចលឺថា តេង ណឹង ដែលជាជើងខ្លាំងម្នាក់នៅថៃហ្វៃ អាចនឹងមកលេងទឹកភ្លៀងនៅសង្វៀនប្រដាល់គុនខ្មែរផងដែរ។ ដោយ យោងទៅតាមការបង្ហោះរបស់ mc smile ដែលពិធីកររបស់ទូរទស្សន៍ ទទក និងកម្មវិធី Krud គុនខ្មែរ បានសរសេរថា៖ «ទូរទស្សន៍ជាតិកម្ពុជានាំយក សៃ យុគ, សុត សាខន រឿងអីដែលយក តេង ណឹង មកមិនបាន!! គ្រប់យ៉ាងគឺដេីម្បីបំពញបំណងបងប្អូនអ្នកគាំទ្រសង្វៀនគ្រុឌគុនខ្មែរ»៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Topics
អត្ថបទទាក់ទង
1 year ago .
535 Views
សុទ្ធតែជើងខ្លាំងមិនដឹងថាអ្នកណាឈ្នះឬចាញ់! ជួបគ្នានៅចុងសប្តាហ៍នេះ លើសង្វៀនគ្រុឌគុនខ្មែរ
1 year ago .
557 Views
កីឡាបរទេសរូបណានឹងមកប៉ះជាមួយនឹងជើងខ្លាំងទាំង២?
