

គុនខ្មែរ៖ អ្នកគុនខ្មែរ ផល លីហួរ បានធ្វើឲ្យអ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរមានការភ្ញាក់ផ្អើលជាមួយទេពកោសល្យ និងទម្រង់វាយរបស់កីឡាកររូបនេះជាខ្លាំង ក្រោយពីរូបគេបានប្តូរដៃមួយស្មើជាមួយនឹងកីឡាករវ័យក្មេងដែលកំពុងប្រជាប្រិយដែលរហ័យនាមក្របីព្រៃ ពេជ្រ សម្បត្តិ នៅក្នុងកម្មវិធីថ្នាក់ជាតិ ដែលធ្វើឡើងនៅក្នុងកំពង់ចាមកាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ។ ផល លីហួរ ដែលជាអ្នកប្រដាល់មកខេត្តបាត់ដំបង ហាក់បីមិនសូវជាបានឃើញវត្តមាននៅតាមទូរទស្សន៍ ឬក៏កម្មវិធីធំៗឡើយ ខណៈអ្នកគាំទ្រច្រើនពិតជាកោតសរសើរសមត្ថភាពរបស់កីឡាកររូបនេះ និងជឿជាក់ថា នឹងមានអនាគតភ្លឺស្វាងនៅថ្ងៃអនាគតជាមិនខាត ក្រោយការប្រកួតយប់មិញ៕


មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal ក្នុងតម្លៃខ្លួន៣២ លានផោន។ចាប់តាំងពីពេលនោះមក […]


