អតីតវីរបុរសរបស់ក្លឹប Newcastle United លោក Alan Shearer ជឿជាក់ថា ខ្សែប្រយុទ្ធរបស់ក្លឹប Manchester United កីឡាករ Rasmus Hojlund មិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីមិត្តរួមក្រុមរបស់គេឡើយនៅក្លឹប Manchester United ។ អតីតជើងខ្លាំងនៅក្របខណ្ឌ Premier League បន្តថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះសាកសមទទួលបានគ្រាប់បាល់ច្រើនពេលក្រុមរបស់គេប៉ះ Newport County កាលពីថ្ងៃអាទិត្យកន្លងទៅក្នុងពានរង្វាន់ FA Cup ។ Hojlund មិនអាចជួយក្រុមរបស់ខ្លួនបានច្រើនឡើយក្នុងការប្រកួត៤-២កាលពីថ្ងៃអាទិត្យនៅ FA Cup ។ ដោយខ្សែប្រយុទ្ធរូបនេះអាចរកបាន១គ្រាប់ និងមិនសូវជាអាចជះឥទ្ធីពលរបសខ្លួនបានឡើយ ដោយសារតែគ្មានការគាំទ្រពីមិត្តរួមក្រុម។ គាត់អាចទាត់បានតែមួយជើងប៉ុណ្ណោះក្នុងការប្រកួតទាំងមូល។
និយាយនៅក្នុង BBC លោក Alan បាននិយាយថាៈ «ខ្ញុំគិតថា គាត់រក្សាទម្រង់លេងរបស់ខ្លួនបានយ៉ាងល្អក្នុងនាមជាខ្សែប្រយុទ្ធទោល គាត់បានឈរនៅតំបន់របស់ខ្លួនបានយ៉ាងល្អ។ ខ្ញុំគិតថាគាត់សាកសមនឹងរកគ្រាប់បាល់ ព្រោះតែរឿងនោះ។ គាត់រហ័ស ហើយគ្រប់គ្រងបានល្អ។ ដូចខ្ញុំនិយាយអញ្ចឹង ខ្ញុំគិតថាគាត់សាកសមរកគ្រាប់បាល់បាន ព្រោះគ្រប់យ៉ាងដែលគាត់បានធ្វើ ការលះបង់ និងគ្រប់យ៉ាងដែលគាត់បានធ្វើ។ វាជារឿងដ៏គួរឲខឹង ដែលការលេងជាក្រុម ព្រោះខ្ញុំមិនច្បាស់ថា បាល់មិនដឹងមកដល់ពេលណាឡើយ ប៉ុន្តែអ្នកត្រូវតែបន្តលេង ហើយគាត់បានធ្វើវា ហើយគាត់អាចរកគ្រាប់បាល់បាន ហើយកាត់ពិតជាសាកសមទទួលបានវា»៕
(អង់គ្លេស)៖ របាយការណ៍ដ៏រសើប បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងរួមបញ្ចូលអតីតប្រធានក្រុម Harry Maguire ជាថ្នូរក្នុងកិច្ចព្រមព្រៀមការផ្ទេរខ្សែការពារកណ្តាល Jarrad Branthwaite របស់ក្រុម Everton មុនពេលទីផ្សារដោះដូរមកដល់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ចេញមកបញ្ជាក់កិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ Greenwood សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Branthwaite អាយុ ២១ឆ្នាំ ប៉ុន្តែបានបង្ហាញទម្រង់លេងដ៏ល្អបំផុតម្នាក់សម្រាប់ក្រុម Everton ក្នុងអំឡុងពេលយុទ្ធនាការដ៏លំបាក ហើយទម្រង់លេងរបស់គាត់នៅកីឡដ្ឋាន Goodison Park បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបឈានមុខគេធំៗមួយចំនួននៅអឺរ៉ុបផងដែរ។ ស្របពេលជាមួយគ្នានេះ Everton បានទាមទារតម្លៃខ្លួន Branthwaite ប្រមាណ ៧០លានផោន ប្រសិន Man Utd ចង់បាន។ យ៉ាងណាមិញ Man Utd បានដាក់លក់ […]