បរទេស៖ គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik Ten Hag បានទទូចថាគាត់នឹងដោះស្រាយបញ្ហាជាមួយនឹង Marcus Rashford ក្រោយមានពាក្យចរចាមរាមចុងក្រោយពាក់ព័ន្ធនឹងខ្សែប្រយុទ្ធរូបនេះមិនមកហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុម ប៉ុន្តែបែរជាគេឃើញវត្តមាននៅក្នុងក្លឹបកម្សាន្តមួយកន្លែង។ ក្លឹប Man Utd បានយកឈ្នះលើក្រុម Newport County កាលពីយប់ថ្ងៃអាទិត្យ ដើម្បីកោះកៅអីរបស់ខ្លួននៅក្នុងពានរង្វាន់ FA Cup ជុំទី៥។ យ៉ាងណាមិញក្រោយការប្រកួតលោក Erik Ten Hag បានឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងអវត្តមានរបស់ Marcus Rashford ថា៖ «គាត់បានប្រាប់ក្លឹបថាគាត់ឈឺ វាជាបញ្ហានៅក្នុងក្លឹប ខ្ញុំនឹងដោះស្រាយជាមួយគេ ដូចខ្ញុំនិយាយអញ្ចឹងវាជាបញ្ហានៅក្នុងក្លឹប»។ គួររំលឹកផងដែលថា Marcus Rashford គឺត្រូវបានគេប្រទះឃើញនៅក្នុងក្លឹបកម្សាន្តមួយកន្លែងកាលពីថ្ងៃព្រហស្បត្តិ៍ ខណៈក្លឹប Manchester United បានប្រកាសកាលពីថ្ងៃសុក្រថា ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះអវត្តមានដោយសារតែបញ្ហាសុខភាពទៅវិញ៕
(អង់គ្លេស)៖ របាយការណ៍ថ្មីៗ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ត្រូវតែទប់ទល់នឹងការគំរាមកំហែងពីសំណាក់ក្លឹបធំដូចជា AC Milan និង Atletico Madrid ក្នុងការប្រណាំងប្រជែងដណ្តើមយកខ្សែការពារ Jean-Clair Todibo របស់ក្លឹប OCG Nice ដែលជាគោលដៅកំពូលមួយក្នុងរដូវក្តៅនេះ។ ដូច្នេះ Man United អាចនឹងពិបាកធានាបាននូវហត្ថលេខាកីឡាករវ័យ ២៤ឆ្នាំ រូបនេះឲ្យផ្លាស់មកកាន់ទឹកដី Old Trafford។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនទាន់គ្រប់គ្រាន់! Inter Miami កំពុងចរចារនាំយកមិត្តរួមជាតិ Messi ម្នាក់ទៀតមករួមក្រុម(មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា ខ្សែការពារ Raphael Varane និង Jonny Evans ពួកគាត់ទាំងពីរនឹងផុតកុងត្រាក្នុងខែមិថុនាខាងមុខនេះ ខណៈជម្រើសជំនួសលើ Jean-Clair Todibo ជាជម្រើសដ៏សាកសមបំផុតមួយ ប្រសិន Man Utd […]