
ជុំវិញពត៌មានការលាលែងពីតំណែងរបស់លោក Jurgen Klopp ដ៏គួរអោយភ្ញាក់ផ្អើលនៅថ្ងៃសុក្រនេះ។លោក Pep Guardiola បានលើកឡើងក្រោយផ្តួលក្រុម Tottenham និងបានជួយអោយ Man.City ឆ្លងផុតទៅជុំទី៥ពានរង្វាន់ FA Cup រួចមក គ្រូបង្វឹក សញ្ជាតិអេស្បាញបានលើកឡើងយ៉ាងដូច្នេះថាៈគាត់(Klopp)គឺជាអ្នកចាត់ការដ៏អស្ចារ្យម្នាក់ ទោះបីខ្ញុំមិនស្គាល់គាត់ជិតស្និទ ប៉ុន្តែគាត់ក៏ជាអ្នកចាត់ការដែលមានសមត្ថភាពមិនគួរឱ្យជឿផងដែរ។ ខ្ញុំមានអារម្មណ៍ថា Liverpool គឺជាគូប្រជែងដ៏ធំបំផុត របស់យើងក្នុងប៉ុន្មានឆ្នាំចុងក្រោយពេលដែលគាត់និងខ្ញុំជួបគ្នា ។យើងនិងត្រូវលេងប្រឈមជាមួយគូបដិបក្សដែលគ្មានគាត់ដឹកនាំ ខ្ញុំពិតជានឹក តែក៍រីករាយណាស់ ព្រោះបើគ្មានKlopp ខ្ញុំនឹងគេងលក់ស្រួលបន្តិចនិងរៀងរាល់ពេលដែលយើងប្រកួតជាមួយ Liverpool ។ទោះយ៉ាងណាខ្ញុំសូមជូនពរគាត់ជួបប្រទះនិងសំណាងល្អក្នុងអាជីព និង អាចមានឪកាសត្រឡប់មកវិញនៅពេលណាមួយ។អតីតគ្រូបង្វឹក Barcelona និង Bayern Munich រូបនេះបន្ថែមថាៈ ខ្ញុំដឹងថាគ្រូបង្វឹក ទាំងអស់នឹងមានអារម្មណ៍នឿយហត់ នៅពេលអ្នកធ្វើច្រើនឆ្នាំ ប្រៀបបីដូចជាខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍ថាវាប្រៀបបីដូចជានៅ Barcelona ដូច្នេះដែរ។
ជាមួយគ្នានេះផងដែរគ្រូបង្វឹកសញ្ជាតិអេស្បាញបានវាយតម្លៃខ្ពស់ពីទម្រង់លេងរបស់ក្រុមដោយបញ្ជាក់យ៉ាងដូច្នេះថាៈ តាមស្ថិតិ និងរបៀបលេង ខ្ញុំពិតជារីករាយណាស់។ថ្ងៃនេះយើងធ្វើបានល្អមិនគួរឱ្យជឿ។ អ្វីគ្រប់យ៉ាង [ខ្ញុំពេញចិត្ត] ពីនាទីទី ១ ដល់ ៩៥ នាទី។ យើងកំពុងព្យាយាម ការពារជើងឯក ហើយការមកទីនេះគឺ ពិបាក ណាស់។ Nathan Ake: គាត់មានទម្រង់លេងមិនគួរឱ្យជឿ សម្រាប់ការវាយសម្រុករបស់យើងហើយវាជាជំនាញដ៏ល្អបំផុតមួយរបស់គាត់ បន្ទាប់ពីការបញ្ជូនបាល់ពីខ្សែបម្រើKevin De Bruyne ចេញពីស្លាបខាងឆ្វេង។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



