Close
Sponsor ads Featured-Image
សោកស្តាយ!មកស្តាប់មូលហេតុលោក Klopp សម្រេចលាលែងពីតំណែងនៅរដូវកាលនេះ
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានប្រកាសចុះចេញពីតួនាទីគ្រូបង្គោល​ឈុតធំរបស់ក្លឹបនៅ​ចុងបញ្ចប់នៃរដូវ​កាលនេះ ដោយនិយាយពាក្យយ៉ាងខ្លីថារូបលោកអស់ថាមពលក្នុងការដឹកនាំ។លោក Klopp វ័យ ៥៦ ឆ្នាំបានរំលាយប្រាប់ពីការ​សម្រេចចិត្ត​ជាមួយក្រុម​របស់គាត់ដែលកំពុងឈរនៅកំពូលតារាង Premier League យ៉ាងដូច្នេះថាៈខ្ញុំបានប្រាប់ក្លឹបរួចហើយនៅក្នុងខែវិច្ឆិកា២០២៣ ។ខ្ញុំអាចដឹងថាវាជាការភ្ញាក់ផ្អើលមួយសម្រាប់ប្រិយមិត្តក្នុងពេលនេះ នៅពេលដែលអ្នកឮវាជាលើកដំបូង ប៉ុន្តែជាក់ស្តែងខ្ញុំអាចពន្យល់វាបាន ឬយ៉ាងហោចណាស់ព្យាយាមពន្យល់វា។ខ្ញុំស្រលាញ់អ្វីៗគ្រប់យ៉ាងអំពីក្លឹបនេះ ខ្ញុំស្រលាញ់អ្វីគ្រប់យ៉ាងអំពីទីក្រុង ខ្ញុំស្រលាញ់អ្វីគ្រប់​យ៉ាងអំពីអ្នកគាំទ្ររបស់យើង ខ្ញុំស្រលាញ់ក្រុម ខ្ញុំស្រលាញ់បុគ្គលិកប៉ុន្តែខ្ញុំនៅតែប្រកាន់យកការសម្រេចចិត្តនេះ។ ខ្ញុំមិនមានបញ្ហាអ្វីទេ ឥឡូវនេះជាក់ស្តែងខ្ញុំដឹងថា ខ្ញុំនឹងត្រូវប្រកាសប្រាប់នៅពេលមួយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jurgen Klopp first interview: Liverpool 'must play at full throttle and take it to the limit every single game' | The Independent | The Independent

ads

Jurgen Klopp to leave Liverpool: His 5 finest moments as Reds boss | DAZN News US

Every trophy Jurgen Klopp has won at Liverpool

Jurgen Klopp's all-time greatest XI: Van Dijk, Salah, Lewandowski...

Dominik Szoboszlai opens up on Jurgen Klopp conversation that convinced him to join Liverpool | Daily Mail Online

គួររំលឹកថាអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Klopp បានចូលកាន់តំណែងចាប់តាំងពីខែតុលា ឆ្នាំ ២០១៥ ស្របពេលកិច្ចសន្យា​របស់ អតីតគ្រូបង្វឹកDortmund េរូបនេះ មានសុពលភាពដឹកនាំនៅទឹកដី Merseyside Stadium រហូតដល់ឆ្នាំ ២០២១៦ ។រយៈពេលជិត១០ឆ្នាំលោក Klopp បានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ ២០១៩ មុនពេលដឹកនាំ Liverpool លើកពានEPLងរបស់ពួកគេក្នុងរយៈពេល ៣០ ឆ្នាំក្នុងរដូវកាល ២០១៩-២០២០ និងជើងឯករងUCL ២ដង រដូវកាល ២០១៧-២០១៨ និង ២០២១-២០២២ រួមទាំងជើងឯករងEuropa  league រដូវកាលដំបូងជាមួយក្លឹប និង FA Cup រដូវកាល ២០២១-២០២២ផងដែរ។

កំលុងពេលដឹកនាំក្រុមលោក Klopp បានបញ្ចប់ការចុះហត្ថលេខានាំយកតារាឆ្នើមល្បីៗមករួមក្រុមមានដូចជាVirgil Van Dijk , Diego Jota, Luis Diaz, Darwin Nunez, Mohamed Salah និង Dominik Szoboslai ព្រមទាំង អ្នកចាំទី Allison Becker ជាដើម…។ល។

ប្រភព:BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ)
featured image

(USA)៖ ក្លឹបមកពីលីគប្រេស៊ីល Fluminense បានធ្វើឲ្យក្រុម Inter Milan មានការភ្ញាក់ផ្អើលជាមួយនឹងការផ្តួលពួកគេនូវជ័យជម្នះ ២:០ ដើម្បីឈានទៅលេងវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដែល Inter Milan នឹងត្រូវប៉ះតទល់នឹងក្លឹប Al Hilal ៕អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

ចុចអានបន្ត
អត្ថបទទាក់ទង