Close
ads Featured-Image
ក្លឹបយក្សធំៗ ៣ នៅអង់គ្លេស កំពុងដុតដៃដុតជើង ប្រជែងយកខ្សែប្រយុទ្ធម្នាក់
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបសារិកាព្រៃ Newcastle United គ្រោងនឹងបើកលក់ខ្សែប្រយុទ្ធ Callum Wilson ក្នុងតម្លៃត្រឹមតែ ១៨លានផោន នៅសប្តាហ៍ចុងក្រោយនៃទីផ្សារដោះដូរកីឡាករនាខែមករានេះ ដោយមានក្លឹបយក្សធំៗ ៣ កំពុងប្រជែងចែចូវ ដែលមានដូចជាក្រុមតោខៀវ Chelsea, ក្រុមកាំភ្លើងធំ Arsenal និងក្រុមបិសាចក្រហម Manchester United ពួកគេក៏កំពុងស្វែងរកលទ្ធភាពនៃការផ្ទេរនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd, Chelsea and West Ham on red alert over shock Callum Wilson  transfer as cut-price January striker option | The Sun

ads

ដោយឡែក Newcastle ចាំបាច់ត្រូវរៃអង្គាសប្រាក់ ដើម្បីធានាថាពួកគេស្របតាមនិរន្តរភាពច្បាប់នៃក្របខ័ណ្ឌ Premier League បន្ទាប់ពីចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាង ៤០០លានផោន ចាប់តាំងពីក្លឹបត្រូវបានកាន់កាប់អ្នកវិនិយោគអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ ២០២១។ គួរកត់សម្គាល់ថា Wilson បានស៊ុតបញ្ចូលទីបាន ៤៦គ្រាប់ ក្នុង ១០២ប្រកួត សម្រាប់ Newcastle ជាមួយគ្នានេះដែរ Wilson នឹងឆ្លើយតបឆាប់ៗនេះ ជុំវិញជម្រើសរបស់គាត់ក្នុងការជ្រើសរើសក្លឹប១ ក្នុងចំណោមក្លឹបទាំង៣ ហើយអាចនឹងមានការដេញថ្លៃបន្ថែមលើតម្លៃខ្លួនរបស់គាត់៕

Callum Wilson extends Newcastle deal | The Independent

ប្រភព៖ BBC & The Standard

អត្ថបទទាក់ទង