ញាក់សាច់! Man Utd បេ្តជ្ញាលក់កីឡាករឲ្យបាន ១០០លានផោន នៅរដូវក្តៅខាងមុខនេះ
ទំហំអក្សរ
តូច
ធំ
បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ត្រៀមរកចំណូលឲ្យបាន១០០លានផោនពីការលក់កីឡាកររបស់ខ្លួននៅទីផ្សារដោះដូររដូវក្តៅ។ ក្លឹបបិសាចក្រហមបានចំណាយដល់ទៅ១៧០លានផោនក្នុងការចុះកុងត្រាលើកីឡាករ៥នាក់កាលពីរដូវក្តៅមុន ដែលមានដូចជា Rasmus Hojlund, Mason Mount និង Andre Onana ជាដើម។ ទោះបីជាយ៉ាងណាមិញ បើយោងទៅតាមរបាយការណ៍ដែលចុះផ្សាយដោយ i news បានចុះផ្សាយថា ក្លឹប Man United បានដាក់គោលដៅរបស់ខ្លួនក្នុងរុះរើឈុតធំ ដោយការជម្រុះកីឡាករមួយចំនួនចេញ។ របាយការណ៍ខាងលើបានបន្ថែមថា Mason Greenwood ដែលបច្ចុប្បន្នកំពុងលេងនៅ Getafe ក្នុងលក្ខខណ្ឌខ្ចីជើងគឺជាកីឡាករដែលប្រឈមនឹងការដាក់លក់មុនគេ ដោយខ្សែប្រយុទ្ធរូបនេះបច្ចុប្បន្នមានតម្លៃខ្លួន៤០លានអឺរ៉ូ ដោយរូបគេបានទទួលការចាប់អារម្មណ៍ពីក្លឹបធំៗដូចជា Barcelona, Real Madrid, AT Madrid និង Valencia ខណៈរូបគេមានភាគរយតិចខ្លាំងណាស់ដែលអាចវិលត្រលប់ទៅកាន់ក្រុម Man Utd វិញ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ខ្សែបម្រើ Scott Mctominay ក៏ត្រូវបានគេរំពឹងថា ក្លឹប Man Utd កំពុងស្វែងរកកីឡាករជំនួសផងដែល ខណៈក្លឹប West Ham United បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើរូបនេះជាខ្លាំង។ លើសពីនេះកីឡាករឆ្នើមៗដូចជា Casemiro, Antony, Jadon Sancho និង Aaron Wan-Bissaka សុទ្ធតែប្រឈមនឹងការលក់ចេញដោយក្លឹប ខណៈក្លឹបជាច្រើននៅអារ៉ាប់បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករទាំងអស់នេះ៕

Related Articles
បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ត្រៀមរកចំណូលឲ្យបាន១០០លានផោនពីការលក់កីឡាកររបស់ខ្លួននៅទីផ្សារដោះដូររដូវក្តៅ។ ក្លឹបបិសាចក្រហមបានចំណាយដល់ទៅ១៧០លានផោនក្នុងការចុះកុងត្រាលើកីឡាករ៥នាក់កាលពីរដូវក្តៅមុន ដែលមានដូចជា Rasmus Hojlund, Mason Mount និង Andre Onana ជាដើម។ ទោះបីជាយ៉ាងណាមិញ បើយោងទៅតាមរបាយការណ៍ដែលចុះផ្សាយដោយ i news បានចុះផ្សាយថា ក្លឹប Man United បានដាក់គោលដៅរបស់ខ្លួនក្នុងរុះរើឈុតធំ ដោយការជម្រុះកីឡាករមួយចំនួនចេញ។ របាយការណ៍ខាងលើបានបន្ថែមថា Mason Greenwood ដែលបច្ចុប្បន្នកំពុងលេងនៅ Getafe ក្នុងលក្ខខណ្ឌខ្ចីជើងគឺជាកីឡាករដែលប្រឈមនឹងការដាក់លក់មុនគេ ដោយខ្សែប្រយុទ្ធរូបនេះបច្ចុប្បន្នមានតម្លៃខ្លួន៤០លានអឺរ៉ូ ដោយរូបគេបានទទួលការចាប់អារម្មណ៍ពីក្លឹបធំៗដូចជា Barcelona, Real Madrid, AT Madrid និង Valencia ខណៈរូបគេមានភាគរយតិចខ្លាំងណាស់ដែលអាចវិលត្រលប់ទៅកាន់ក្រុម Man Utd វិញ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សខ្សែបម្រើ Scott Mctominay ក៏ត្រូវបានគេរំពឹងថា ក្លឹប Man Utd កំពុងស្វែងរកកីឡាករជំនួសផងដែល ខណៈក្លឹប West Ham United បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើរូបនេះជាខ្លាំង។ លើសពីនេះកីឡាករឆ្នើមៗដូចជា Casemiro, Antony, Jadon Sancho និង Aaron Wan-Bissaka សុទ្ធតែប្រឈមនឹងការលក់ចេញដោយក្លឹប ខណៈក្លឹបជាច្រើននៅអារ៉ាប់បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករទាំងអស់នេះ៕