Close
Featured-Image
ញាក់សាច់! Man Utd បេ្តជ្ញាលក់កីឡាករឲ្យបាន ១០០លានផោន នៅរដូវក្តៅខាងមុខនេះ
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ត្រៀមរកចំណូលឲ្យបាន១០០លានផោនពីការលក់កីឡាកររបស់ខ្លួននៅទីផ្សារដោះដូររដូវក្តៅ។ ក្លឹបបិសាចក្រហមបានចំណាយដល់ទៅ១៧០លានផោនក្នុងការចុះកុងត្រាលើកីឡាករ៥នាក់កាលពីរដូវក្តៅមុន ដែលមានដូចជា Rasmus Hojlund, Mason Mount និង Andre Onana ជាដើម។ ទោះបីជាយ៉ាងណាមិញ បើយោងទៅតាមរបាយការណ៍ដែលចុះផ្សាយដោយ i news បានចុះផ្សាយថា ក្លឹប Man United បានដាក់គោលដៅរបស់ខ្លួនក្នុងរុះរើឈុតធំ ដោយការជម្រុះកីឡាករមួយចំនួនចេញ។ របាយការណ៍ខាងលើបានបន្ថែមថា Mason Greenwood ដែលបច្ចុប្បន្នកំពុងលេងនៅ Getafe ក្នុងលក្ខខណ្ឌខ្ចីជើងគឺជាកីឡាករដែលប្រឈមនឹងការដាក់លក់មុនគេ ដោយខ្សែប្រយុទ្ធរូបនេះបច្ចុប្បន្នមានតម្លៃខ្លួន៤០លានអឺរ៉ូ ដោយរូបគេបានទទួលការចាប់អារម្មណ៍ពីក្លឹបធំៗដូចជា Barcelona, Real Madrid, AT Madrid និង Valencia ខណៈរូបគេមានភាគរយតិចខ្លាំងណាស់ដែលអាចវិលត្រលប់ទៅកាន់ក្រុម Man Utd វិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Mason Greenwood in action for Manchester United on January 19, 2022

ខ្សែបម្រើ Scott Mctominay ក៏ត្រូវបានគេរំពឹងថា ក្លឹប Man Utd កំពុងស្វែងរកកីឡាករជំនួសផងដែល ខណៈក្លឹប West Ham United បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើរូបនេះជាខ្លាំង។ លើសពីនេះកីឡាករឆ្នើមៗដូចជា Casemiro, Antony, Jadon Sancho និង Aaron Wan-Bissaka សុទ្ធតែប្រឈមនឹងការលក់ចេញដោយក្លឹប ខណៈក្លឹបជាច្រើននៅអារ៉ាប់បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករទាំងអស់នេះ៕

Manchester United's Scott McTominay celebrates scoring their second goal on December 6, 2023

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង