Close
ads Featured-Image
Liverpool ចូលប្រជែងជាមួយនឹង Man City សម្រាប់តារាឆ្នើម Bayern Munich ម្នាក់
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា អាចឈានទៅប្រកួតជាមួយក្រុម Manchester City សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើរបស់ក្លឹប Bayern Munich កីឡាករ Joshua Kimmich ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ យោងតាមសារព័ត៌មាន ​​Bild ក្រុម Liverpool បានចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោក Jurgen Klopp គ្រោងនឹងចូលរួមប្រកួតប្រជែងនាំយក Kimmich មកកាន់កីឡដ្ឋាន Anfield ។ ជាក់ស្តែង Liverpool ពិតជាត្រូវការខ្សែបម្រើកណ្តាលម្នាក់ ដើម្បីប្រជែងពានធំៗ ខណៈ Kimmich ហាក់បីដូចជាអាក់អន់ស្រពោនចិត្ត ចំពោះការសម្រេចចិត្តរបស់គ្រូបង្វឹកលោក Thomas Tuchel។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Joshua Kimmich has already hinted who he would pick out of Liverpool and Man  City with both clubs interested

ads

អនាគតរបស់កីឡាករវ័យ ២៨ឆ្នាំ គឺជាប្រធានបទនៃការរំពឹងទុកជាច្រើន ដោយសារកិច្ចសន្យារបស់គាត់នៅ Allianz Arena នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៥ ហើយខ្សែបម្រើរូបនេះត្រូវបានគេគិតថា កំពុងចាប់អារម្មណ៍លើការប្រកួតប្រជែងថ្មីនៅក្នុងអាជីពរបស់គាត់។ ទន្ទឹមនឹងនេះ Bayern Munich ត្រូវបានគេរំពឹងថា កំពុងបើកចំហលក់តារាឆ្នើមរូបនេះនារដូវក្តៅនេះ ប្រសិនរូបគាត់ (Kimmich) សុំចាកចេញ ហើយ Man City នៅតែមានទំនាក់ទំនងល្អ នឹងចង់បានខ្សែបម្រើការពារសញ្ជាតិអាល្លឺម៉ង់រូបនេះ។

Liverpool and Man City set for transfer battle over Bayern Munich superstar  - and could land him for a bargain | The Sun

គួរជម្រាបផងដែរថា Kimmich បានផ្លាស់ទៅ Bayern Munich ពីក្លឹប RB Leipzig ក្នុងឆ្នាំ ២០១៥ ហើយបានចូលលេងឱ្យក្លឹបយក្ស Bayern ចំនួន ៣៧០ប្រកួត ដោយស៊ុតបញ្ចូលទីបាន ៤១គ្រាប់ និង assists ១០០ដងឲ្យមិត្តរួមក្រុម៕

ប្រភព៖ sportsmole

អត្ថបទទាក់ទង