Close
Sponsor ads Featured-Image
Man Utd សម្រេចច្រានចោលក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមម្នាក់
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបបិសាចក្រហម Manchester Unied ត្រូវបានគេរាយការណ៍ថា បានសម្រេចមិនចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Al Ittihad គឺ Karim Benzema នៅខែមករានេះឡើយ។ បន្ទាប់ពីចំណាយពេល១៤ឆ្នាំជាមួយនឹងក្រុម Real Madrid ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានធ្វើការសម្រេចចិត្តផ្ទេរទៅកាន់ក្លឹប Al Ittihad ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។ អំឡុងពេលដ៏ខ្លីរបស់គាត់ជាមួយនឹងក្រុមនៅ Saudi Pro League ខ្សែប្រយុទ្ធឆ្នើមរូបនេះអាចរកបាន៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៥ដងក្នុងការបង្ហាញខ្លួន១៥ដងនៅ Saudi Pro League។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Al Ittihad's Karim Benzema applauds fans after the match on December 12, 2024

ads

ទោះបីជាយ៉ាងណាមិញ បច្ចុប្បន្នមានរបាយការណ៍បានចុះផ្សាយថា Karim Benzema កំពុងសម្លឹងមើលចាកចេញពីក្រុម Al Ittihad បើទោះនេះគ្រាន់តែជារដូវកាលដំបូងរបស់គេនៅទីនោះក៏ដោយ។ ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះបានផ្សារភ្ជាប់ទៅនឹងក្លឹបល្បីៗដូចជា Chelsea, Arsenal និង Man Utd ។ ប៉ុន្តែបើតាមរបាយការណ៍ថ្មីៗនេះបានចុះផ្សាយថា ក្រុម Manchester United បានដកខ្លួនចេញពីការប្រជែងនេះហើយ ក្រោមមូលហេតុថា ប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរូបនេះខ្ពស់ពេក ដោយរូបមានប្រាក់ឈ្នួលដល់ទៅ៨៦លានផោនក្នុងមួយឆ្នាំ៕

អត្ថបទទាក់ទង