ឆ្លៀតឱកាស! Al Nassr «រៀបចំដេញថ្លៃ» លើអតីតមិត្តរួមក្រុម CR7 ម្នាក់នៅ Man United
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ ថ្មីៗនេះ ក្លឹប Al Nassr ដែលតារាឆ្នើម Cristiano Ronaldo កំពុងប្រកបអាជីពលេងបច្ចុប្បន្ន បានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ជូនដល់ខ្សែការពារ Aaron Wan-Bissaka បន្ទាប់ពីក្រុមបិសាចក្រហម Manchester United បានច្រានចោលបដិសេធក្លឹបអ៊ីតាលី Inter Milan លើការដោះដូរខ្សែការពាររូបនេះ ឃើញឱកាសល្អបែបនេះ Al Nassr បានចូលឆ្មក់ដេញថ្លៃ ខណៈក្រុម Al Nassr ក៏កំពុងខ្វះខាតតំបន់ការពារស្លាបផងដែរ នេះបើយោងតាមកាសែត The Telegraph។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
យ៉ាងណាមិញ Wan-Bissaka មិនស្ថិតនៅក្នុងគម្រោងរបស់លោក Erik ten Hag នៅរដូវកាលនេះនោះទេ ក្រោយបាត់មុខអស់រយៈពេលជាយូរដោយសាររបួស។ ដោយឡែកខ្សែការពារស្លាបវ័យ ២៦ឆ្នាំ រូបនេះបានបង្ហាញខ្លួន ១៣លើក នៅ Premier League រដូវកាលនេះ ខណៈកាលពីដើមខែមករានេះក្រុម Man United បានឱ្យជម្រើសបន្តកុងត្រាថ្មីរហូតដល់ឆ្នាំ ២០២៥ សម្រាប់ Wan-Bissaka៕


ប្រភព៖ sportbible
Topics
អត្ថបទទាក់ទង
1 month ago .
525 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
1 month ago .
383 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
2 months ago .
336 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
2 months ago .
579 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
