កីឡាករទី៨ ដែលចាកចេញពី MAN UTD ក្នុងលក្ខខណ្ឌខ្ចីជើង នាខែមករានេះ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ខ្សែបម្រើ Dan Gore មានវ័យត្រឹម ១៩ ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United កំពុងបិទការខ្ចីជើងផ្ទេរទៅកាន់ក្រុម Port Vale នៅ League One ដែលកិច្ចសន្យាកុងត្រាមានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ យ៉ាងណាមិញ ខ្សែបម្រើ Gore បានបង្កើតភាពជោគជ័យក្នុងក្រុមដំបូងរបស់គាត់នៅ Man Utd នារដូវកាលនេះ ដោយលេងជាកីឡាករបម្រុងពេលប៉ះក្រុម Aston Villa នៅ Premier League និងលេងប៉ះ Crystal Palace ក្នុងពាន Carabao Cup។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Gore ត្រូវការចូលលេងឲ្យបានទៀងទាត់ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ខណៈកិច្ចព្រមព្រៀងជាមួយក្លឹបថ្មីគឺរួចរាល់ហើយ តាំងតែពីសប្តាហ៍មុនមកម្លេស ប៉ុន្តែការធ្វើតេស្តវេជ្ជសាស្ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ ថ្ងៃស្អែកនេះ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ប្រភព៖ Fabrizio Romano & dailymail.co.uk
អត្ថបទទាក់ទង
3 months ago .
635 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
3 months ago .
481 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
3 months ago .
416 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
4 months ago .
657 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
