Close
Featured-Image
Man Utd បានបដិសេធការប៉ុនប៉ងពី Inter Milan ចំពោះខ្សែការពារខ្លួនរូបនេះ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ តាមរបាយការណ៍ថ្មីៗនេះ ក្លឹបបិសាចក្រហម Manchester United បានបដិសេធការប៉ុនប៉ងពីក្លឹប Inter Milan ក្នុងការចរចាទិញយកខ្សែការពារស្លាប Aaron Wan-Bissaka ។ បើទោះបីក្លឹបយក្សអ៊ីតាលី បានផ្តល់ជូននូវខ្សែការពារស្លាបសញ្ជាតិហូឡង់ Denzel Dumfries ក្នុងកិច្ចព្រមព្រៀងដោះដូរដ៏គួរឱ្យភ្ញាក់ផ្អើលក៏ដោយ ប៉ុន្តែ Man United មិនចាប់អារម្មណ៍ និងអើពើនោះទេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd reject Inter Milan's swap transfer offer for Aaron Wan-Bissaka as  they look to offload ace in contract stand-off | The Sun

គួរកត់សម្គាល់ថា ខ្សែការពារស្តាំ Wan-Bissaka មានវ័យ ២៦ឆ្នាំ បានបង្ហាញខ្លួន ១០លើកសម្រាប់ក្រុមលោក Erik ten Hag នៅរដូវកាលនេះ បើទោះបីជាបានខកខានអស់រយៈពេលជាង១ខែ ដោយសារបញ្ហារបួសសរសៃពួរក៏ដោយ ដែលត្រូវបានគ្រប់គ្នាយល់ថាជាសមាជិកដ៏មានតម្លៃនៅក្នុងក្រុម ខណៈកុងត្រានៅ Old Trafford នឹងផុតកំណត់នៅដំណាច់រដូវកាលនេះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ Man Utd ឈរ​នៅ​លេខ​រៀង​ទី​៧ ​ក្នុង​តារាង Premier League មាន​១៦​ពិន្ទុ​ តាម​ពី​លើ​ក្រុម​កំពូល​តារាង Liverpool៕

Aaron Wan-Bissaka form can put Manchester United's Denzel Dumfries transfer  thoughts on hold - Casey Evans - Manchester Evening News

ប្រភព៖ THE SUN

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង