Close
Ads: 88BOL
Featured-Image
ក្រាន់តែ​ឮ​ថា Man Utd ចង់បានកីឡាករខ្លួនភ្លាម ក្រុមបឹក្សាភិបាលក្លឹប Nice ចេញមកច្រានចោលភ្លែតតែម្តង
ទំហំអក្សរ
តូច
ធំ

បរទេស៖ ប្រធានក្លឹប Nice លោក Florent Ghisolfi បានទទូចថាគោលដៅរបស់ក្លឹបបិសាចក្រហម Manchester United គឺ Jean Clair-Todibo នឹងនៅបន្តជាមួយនឹងក្រុមរបស់លោកក្នុងមករានេះបន្តទៀត។ ក្រុមបិសាចក្រហមបានផ្សារភ្ជាប់ពាក្យចរចាមរាមជាមខ្លាំងជុំវិញការចង់បានលើខ្សែការពារវ័យក្មេងរូបនេះ ខណៈអនាគតរបស់គេនៅ Old Trafford ស្ថិតក្នុងភាពមិនច្បាស់លាស់។ ខ្សែការពារវ័យ២៣ឆ្នាំរូបនេះក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹប West Ham ផងដែរ ប៉ុន្តែបើយោងទៅតាមរបាយការណ៍ចុងក្រោយបានបង្ហាញថាក្រុម Man Utd ហាក់បីមានប្រៀបជាងនៅក្នុងព្រមព្រៀងមួយនេះមុនទីផ្សារដោះដូរខែមករាបិទបញ្ចប់។ ទោះជាមួយនឹង Maguire អាចស្វែងរកតំណែងរបស់ខ្លួននៅក្នុងវិញក៏ដោយ ប៉ុន្តែក្រុម Man Utd នៅតែកំពុងសម្លឹងមើលខ្សែការពារបន្ថែមទៀត ជាមួយនឹងកិច្ចសន្យារបស់ Raphael Varane និង Johny Evans នឹងត្រូវផុតសុពលភាពនៅចុងរដូវកាលនេះ។ ទោះបីជាយ៉ាងណាមិញនិយាយទៅកាន់ Get Football France លោក Ghisolfi បាននិយាយថា៖ «ពួកយើងចង់រក្សាតុល្យភាព និងតុល្យភាពគឺការរក្សាកីឡាករសំខាន់ៗ។ Jean-Clair និង Khephren Thuram គឺជាពួកគេ។ ពួកយើងចង់រក្សាពួកគេ។»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Nice chief rules out Todibo exit amid Man United rumours

អត្ថបទកំពុងចាប់អារម្មណ៍៖
អីយ៉ា! PSG ត្រៀមលុយធំសម្បើម ១២០លានអឺរ៉ូ ដើម្បីទិញកីឡាករជំនួស Mbappe ម្នាក់នេះ
featured image

(បារាំង)៖ ក្លឹបយក្សបារាំង Paris Saint-Germain កំពុងមានផែនការទី២ រួចជាស្រេច ប្រសិន Kylian Mbappe នៅតែបន្តចង់ចាកចេញពីទឹកដីបារាំងនោះ។ ទន្ទឹមនឹងនេះ ក្រុមរបស់លោក Luis Enrique នឹងបង្កើនការតាមប្រមាញ់លើខ្សែបម្រើស្លាបរបស់ Khvicha Kvaratskhelia របស់ក្លឹបនៅអ៊ីតាលី Napoli ដែលមានតម្លៃខ្លួនផ្ទេរថ្លៃគួរសមប្រមាណ ១២០លានអឺរ៉ូ ឬស្មើនឹង ១០៣លានផោន។អត្ថបទកំពុងចាប់អារម្មណ៍៖ Palmer បង្កើតកំនត់ត្រាតាមទាន់រៀមច្បង Hazard ក្រោយបង្ហាញទម្រង់លេងល្អក្នុងទឹកដី ២ លើកជាប់គ្នា សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Mbappe ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការចាកចេញពី PSG ហើយផ្លាស់កាន់ក្រុមអធិរាជស Real Madrid នៅខែមិថុនាខាងមុខ។ ដោយឡែក គ្រូបង្វឹក PSG លោក Enrique បានកោតសរសើរដល់ Kvaratskhelia ហើយចាត់ទុកថាកីឡាករអន្តរជាតិ Georgia គឺជាកីឡាករដ៏ល្អបំផុតមួយរូបក្នុងយកមកពង្រឹងក្រុម មុនពេលយុទ្ធនាការថ្មីមកដល់។ យ៉ាងណាមិញ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 35 16 6 13 52 55 -3 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 36 11 10 15 49 57 -8 43
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • Sponsor by 88Bol