
បរទេស៖ ប្រធានក្លឹប Nice លោក Florent Ghisolfi បានទទូចថាគោលដៅរបស់ក្លឹបបិសាចក្រហម Manchester United គឺ Jean Clair-Todibo នឹងនៅបន្តជាមួយនឹងក្រុមរបស់លោកក្នុងមករានេះបន្តទៀត។ ក្រុមបិសាចក្រហមបានផ្សារភ្ជាប់ពាក្យចរចាមរាមជាមខ្លាំងជុំវិញការចង់បានលើខ្សែការពារវ័យក្មេងរូបនេះ ខណៈអនាគតរបស់គេនៅ Old Trafford ស្ថិតក្នុងភាពមិនច្បាស់លាស់។ ខ្សែការពារវ័យ២៣ឆ្នាំរូបនេះក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹប West Ham ផងដែរ ប៉ុន្តែបើយោងទៅតាមរបាយការណ៍ចុងក្រោយបានបង្ហាញថាក្រុម Man Utd ហាក់បីមានប្រៀបជាងនៅក្នុងព្រមព្រៀងមួយនេះមុនទីផ្សារដោះដូរខែមករាបិទបញ្ចប់។ ទោះជាមួយនឹង Maguire អាចស្វែងរកតំណែងរបស់ខ្លួននៅក្នុងវិញក៏ដោយ ប៉ុន្តែក្រុម Man Utd នៅតែកំពុងសម្លឹងមើលខ្សែការពារបន្ថែមទៀត ជាមួយនឹងកិច្ចសន្យារបស់ Raphael Varane និង Johny Evans នឹងត្រូវផុតសុពលភាពនៅចុងរដូវកាលនេះ។ ទោះបីជាយ៉ាងណាមិញនិយាយទៅកាន់ Get Football France លោក Ghisolfi បាននិយាយថា៖ «ពួកយើងចង់រក្សាតុល្យភាព និងតុល្យភាពគឺការរក្សាកីឡាករសំខាន់ៗ។ Jean-Clair និង Khephren Thuram គឺជាពួកគេ។ ពួកយើងចង់រក្សាពួកគេ។»

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



