
អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបង្ហាញការព្រួយបារម្ភជាខ្លាំងបន្ទាប់ពីខ្សែប្រយុទ្ធ ឆ្នើមMohamed Salah បានរងរបួសសរសៃពួរជើងខាងឆ្វេងអំឡុងការប្រកួតស្មើគ្នា២ទល់និង២របស់អេហ្សីប ជាមួយ ហ្គាណាក្នុងព្រឹត្តិការណ៍ Africa Cup of Nations។គួរបញ្ចាក់ថា Salah បានរងរបួសក្នុងតង់ទីមួយ ហើយបានដើរចេញពីទីលានដោយអការៈឈឺចាប់និងបានយកដៃសង្កត់នៅភ្លៅខាងឆ្វេង របស់គាត់ខណៈ ដែលក្រុមនាំមុខតារាង Liverpool បច្ចុប្បន្នមានកីឡាកររងរបួសជាច្រើននាក់ទៅហើយនោះ ។គួររំលឹកថា Salah មានឪកាសរកបាន គ្រាប់បាល់ តាមស្មើកំលុងការប្រកួតទល់និង Mozambique ២ទល់និង២សម្រាប់ការប្រកួតបើកឆាកនៅ Group B។
ទោះយ៉ាងណាគាត់ត្រូវបានជំនួសដោយ Mostafa Fathi ខណៈស្លាកប្រធានក្រុមរបស់ Salah ត្រូវបានមិត្តរួមជាតិគឺខ្សែការពារ Ahmed Hegazi ជាអ្នក ដើរតួនាទី ជំនួសវិញម្តង។ ផ្ទុយទៅវិញកំលុងអវត្តមានរបស់ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ គឺលោក Klopp មានជម្រើសអោយកីឡាករ Darwin Nunez, Cody Gakpo និង Luis Diaz លេងតួនាទីរបស់Salah បាន។
ប្រភព:Eurosport
វីឌេអូ: Egypt vs Ghana

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo Kyiv […]


