Close
Featured-Image
Man Utd ត្រៀមលុយរាប់លានផោនសម្រាប់ខ្សែការពារឆ្នើមម្នាក់ ខណៈអនាគត Varane ស្ថិតក្នុងភាពមិនច្បាស់លាស់
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានដាក់គោលដៅលើខ្សែការពារឆ្នើមរបស់ក្លឹប Torino គឺកីឡាករ Alessandro Buongiorno ក្នុងនាមជាគោលដៅមានសក្តានុពលម្នាក់មុនទីផ្សារដោះដូរខែមករានេះបិទ។ លោក Erik Ten Hag បានកំពុងស្វែងរកកីឡាករនៅតំបន់ការពាររបស់លោកបន្ថែម ខណៈអនាគតរបស់ Raphael Varane នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ Varane បានឈានចូល៦ខែចុងក្រោយនៃកិច្ចសន្យារបស់គេនៅ Old Trafford ខណៈបច្ចុប្បន្នរូបគេអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការពិភាគ្សាជាមួយនឹងក្លឹបដទៃទៀត បើសិនចង់បានខ្លួន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man United considering £25m Buongiorno approach?

Johnny Evan ក៏នឹងផុតកុងត្រានៅចុងរដូវកាលនេះដូចគ្នា ខណៈ Harry Maguire នៅសល់កុងត្រា១៨ខែ ទន្ទឹមនឹងគ្នានេះលោក Erik Ten Hag បានបញ្ជាក់កាលពីពេលកន្លងទៅថា ក្លឹប Man Utd កំពុងពិចារណាក្នុងអនុវត្តនូវការបន្ថែម១២ខែនៅក្នុងកិច្ចសន្យារបស់ Victor Lindelof ។ Man Utd. បានកំពុងតាមដានយ៉ាងយកចិត្តទុកនៅលើទីផ្សារនាពេលបច្ចុប្បន្នសម្រាប់ខ្សែការពារក្មេងៗ ដោយសារតែមិនយូរទេ Lindelof នឹងចូលរួមជាមួយនឹង Raphael Varane, Harry Maguire និង Johny Evan ក្នុងការឈានចូលវ័យ៣០ឆ្នាំ ខណៈមានតែ Lisandro Martinez ម្នាក់ប៉ុណ្ណោះដែលមានវ័យ២៦ឆ្នាំក្នុងក្រុម។ យោងទៅតាម FootballTransfers បានអះអាងថាក្រុម Manchester United មានកំពុងសម្លឹងឃើញខ្សែការពាររបស់ក្លឹប Torino គឺ Buongiorno ដែលមានតម្លៃខ្លួន២៥លានផោននៅក្នុងទីផ្សារខែមករានេះ។ របាយការណ៍ខាងលើបានបន្ថែមថា ក្រុមការងាររបស់លោក Sir Jim ដែលជាម្ចាស់ភាគហ៊ុន២៥ភាគរយថ្មីនៃក្រុម Man Utd បានជឿជាក់ថា Buongiorno អាចនឹងសាកសមបំផុតសម្រាប់ក្រុមនាពេលបច្ចុប្បន្ន ហើយកិច្ចព្រមព្រៀមមួយនេះអាចនឹងបញ្ចប់មុនទីផ្សារខែមករានេះបិទបញ្ចប់៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង