Close
Featured-Image
Arsenal ចូលរួមប្រជែងក្នុងការចុះកុងត្រាលើយុវជនឆ្នើមម្នាក់
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបកាំភ្លើងធំ Arsenal បានត្រូវបានគេរាយការណ៍ថា បានដាក់គោលដៅរបស់ខ្លួនលើខ្សែប្រយុទ្ធស្លាប Michael Olise របស់ក្លឹប Crystal Palace ។ ខ្សែបម្រើប្រយុទ្ធវ័យ២២ឆ្នាំរូបនេះបានអភិវឌ្ឃន៍ខ្លួនបានយ៉ាងល្អ តាំងពីផ្ទេរពីក្រុម Reading កាលពីឆ្នាំ២០២១ ដោយអាចរកបាន១១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន២០ដង ក្នុងការបង្ហាញខ្លួនសរុប ៨០ដង។ Olise ក៏អាចរកបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាល់១១ដងក្នុងការបង្ហាញខ្លួន៣៧ដងនៅ ​Premier league កាលពីរដូវកាលមុន ប៉ុន្តែត្រូវបានអវត្តមានអស់ជាច្រើនខែដោយសារតែបញ្ហារបួស។ ប៉ុន្តែទោះបីជាយ៉ាងណាក្រោយវិលត្រលប់ចូលទីលានវិញរូបគេមិនបានធ្វើឲ្យគ្រប់គ្នាខកចិត្តឡើយ ដោយអាចរកបាន៥គ្រាប់ក្នុងការបង្ហាញខ្លួន៩ដងចុងក្រោយ។ យ៉ាងណាមិញខ្សែបម្រើបារាំងរូបនេះបានទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ក្លឹបតោខៀវ Chelsea កាលពីរដូវក្តៅ ប៉ុន្តែរូបគេបានធ្វើការសម្រេចចិត្តថា នឹងស្នាក់នៅក្លឹប Crystal បន្តទៀត​ ខណៈកិច្ចសន្យារបស់គេគឺមានរហូតដល់ឆ្នាំ២០២៧។ ទោះបីជាយ៉ាងណាមិញ កិច្ចសន្យារបស់ Olise គឺត្រូវបានគេដឹងថា មានលក្ខខណ្ឌទិញផ្តាច់កុងត្រាផងដែរ ដែលត្រូវបានគេជឿជាក់ថា មានតម្លៃ៥០លានផោន ដូច្នេះវាក៏អាចមានភាគរយខ្ពស់ដូចគ្នា បើសិនជាមានក្លឹបណាមួយដែលហ៊ានចំណាយប្រាក់ដ៏ខ្ពស់ដើម្បីផ្តាច់កុងត្រារបស់ខ្លួនខ្សែបម្រើរូបនេះពីកីឡដ្ឋាន Selhurst Park ។ ខណៈសារព័ត៌មានដ៏ថ្មីមួយដែលចេញពី TalkSPORT បានអះអាងថា ក្លឹប ​Arsenal ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមធំៗដទៃនៅ Premier League ដើម្បីចុះកុងត្រាលើខ្សែបម្រើរូបនេះនៅទីផ្សារដោះដូររដូវក្តៅខាងមុខ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Crystal Palace's Michael Olise warms up in April 2023

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង