

(អេស៉្បាញ)៖ ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Antony ខណៈរូបគេកំពុងធ្វើឲ្យអ្នកគាំទ្រនៅកីឡដ្ឋាន Old Trafford ផ្ទុះការរិះគន់ចំពោះទម្រង់លេងជាខ្លាំង។ តាមរយៈ TEAMTalk និងគេហទំព័រ El Nacional រាយការណ៍មកថា កីឡាករប្រេស៊ីលជាគោលដៅផ្ទេរដ៏មានសក្តានុពល ស្របពេលគ្រូបង្វឹកលោក Erik ten Hag ហាក់បង្ហាញការ “មិនសប្បាយចិត្ត” ជាមួយខ្សែបម្រើស្លាបវ័យ ២៣ ឆ្នាំរូបនេះឡើយ។

គួររំលឹកផងដែរថា Antony បានចូលរួមជាមួយ Man United ពី Ajax ក្នុងខែសីហា ឆ្នាំ ២០២២ ក្នុងតម្លៃខ្លួន ៩៥លានអឺរ៉ូ។ Antony គឺជាកីឡាករដែលមានតម្លៃថ្លៃជាងគេទី ២ ក្នុងប្រវត្តិសាស្ត្រក្លឹប។ មិនតែប៉ុណ្ណោះ Antony គ្មានគ្រាប់បាល់ ឬក៏ Assist សោះឡើយក្នុង ២២ ប្រកួតនារដូវកាលនេះ។ ដោយកាលពីរដូវកាលមុន រកបាន ៨គ្រាប់ និង Assist ៣ដងក្នុងចំណោម ៤៤ប្រកួត។ គួរជម្រាបដែរថា Antony នៅសល់កុងត្រារយៈពេល ៣ ឆ្នាំជាមួយបិសាចក្រហម ដែលតម្លៃខ្លួនបច្ចុប្បន្នប្រមាណ ៣៥លានអឺរ៉ូ៕
ប្រភព៖ sportskeeda

កីឡាករ Joao Pedro នឹងត្រូវចូលរួមជាមួយក្រុមតោខៀវ Chelsea នៅព្រឹត្តការណ៍FIFA Club World Cup បន្ទាប់ពីពួកគេបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ៥០ លានផោន ជាមួយក្លឹបគូប្រជែង Brighton កាលពីថ្ងៃអាទិត្យថ្មីៗនេះ។ខ្សែប្រយុទ្ធប្រេស៊ីលនឹងធ្វើដំណើរនៅថ្ងៃអង្គារនេះ មុនពេលពិនិត្យសុខភាព និងចុះកិច្ចសន្យារយៈពេលវែង ខណៈអតីតយុវជនក្លឹប Fluminense សញ្ជាតិប្រេស៊ីលត្រូវបានក្លឹប Chelsea យកឈ្នះលើគូប្រជែង Newcastle United ដើម្បីនាំយកកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមករួមក្រុម។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបមួយបញ្ចប់តំណែងគ្រូបង្វឹកក្រោយហាលអាវនៅ FCW (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែប្រយុទ្ធក្រុម Watford និង Brighton មានវ័យ ២៣ឆ្នាំនិងត្រូវធ្វើដំណើរទៅពិនិត្យសុខភាពនៅថ្ងៃអង្គារនេះ និងចុះកិច្ចសន្យារយៈពេល ៧ឆ្នាំ (សុពលភាពរហូតដល់ឆ្នាំ២០៣២)នៅកីឡដ្ឋានStamford Bridge និងត្រូវចូលរួមជាមួយក្លឹបលោក Enzo Maresca នៅសហរដ្ឋអាមេរិកខណៈ Chelsea ចង់បានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ក្រោយពីបានយកឈ្នះ Benfica ក្នុងលទ្ធផល ៤-១ នៅវគ្គ […]



