Close
Featured-Image
Southampton បង្ហាញការចាប់អារម្មណ៍ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Man Utd ក្រោយមិនសូវបានបង្ហាញខ្លួន
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបបាល់ទាត់ដែលទើបតែឡើងមកពីក្របខណ្ឌ Championship គឺ Southampton បានបង្ហាញចំណាប់អារម្មណ៍លើការខ្ចីជើងកីឡាករវ័យក្មេងរបស់ក្លឹបបិសាចក្រហម Manchester United គឺ Amad Diallo ។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានចំណាយរដូវកាល២០២២-២៣ជាមួយនឹងក្រុម Sunderland ដោយអាចរកបាន១៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៤ដង និងបានជួយឲ្យក្រុម Sunderland ឡើងដល់វគ្គ playoff ផងដែរ។ Diallo បានចំណាយពេល pre-season របស់ខ្លួនជាមួយនឹងក្រុម Manchester United ក្រោមការដឹកនាំរបស់លោក Erik Ten Hag ប៉ុន្តែរូបគេត្រូវបានដកចេញវិញ ដោយសារតែបញ្ហារដូវកាលជង្គង់កាលពីរដូវក្តៅ និងបានធ្វើឲ្យរូបគេអវត្តមានអស់ពាក់កណ្តាល់រដូវកាលនេះ។ អតីតយុវជនថ្នាល់របសក្រុម Atalanta រូបនេះបានធ្វើការបង្ហាញជាលើកដំបូងរបស់ខ្លួនម្តងទៀតនៅរដូវកាលនេះក្នុងជំនួប២-១ចាញ់ក្រុម Nottingham Forest កាលពីថ្ងៃទី៣០ ប៉ុន្តែរូបគេបានបន្តអវត្តមានទល់នឹងក្រុម Wigan Athletic និង Tottenham Hotspur ដោយសារតែបញ្ហាសុខភាព។ ជាមួយនឹង Antony, Alejandro Garnacho និង Marcus Rashford សុទ្ធសឹងតែស្ថិតនៅតំណែងពីមុខ Amad វាមានន័យថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះស្វែងរកទ្រនំថ្មីរបស់ខ្លួនបណ្តោះអាសន្ននៅខែមករានេះ។ យោងទៅតាមសារព័ត៌ាមន GiveMeSport បានចុះផ្សាយថា Southampton បានកំពុងសិក្សាអំពីលទ្ធភាពក្នុងការចុះកុងត្រាលើខ្សែបម្រើប្រយុទ្ធរូបនេះមុនទីផ្សារដោះដូរត្រូវបានបិទបញ្ចប់៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Lyon's Corentin Tolisso in action with Manchester United's Amad Diallo on July 24, 2023

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង