(អ៊ីតាលី)៖ របាយការណ៍ថ្មីៗ បានឲ្យថា ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen របស់ក្លឹបយក្សអ៊ីតាលី Napoli បានចេញមកបញ្ជាក់ថាគាត់ចង់ផ្លាស់ទៅលេងនៅ Premier League នៅថ្ងៃណាមួយ។ ទន្ទឹមនឹងនេះ ក្រុមកាំភ្លើងធំ Arsenal និងតោខៀវ Chelsea កំពុងដុតដៃដុតជើង ប្រជែងគ្នាដណ្តើមការចុះកុងត្រាផ្ទេរកីឡាករវ័យ ២៥ ឆ្នាំរូបនេះ ក្នុងទីផ្សារដោះដូរខែមករានេះ។
យ៉ាងណាមិញ Osimhen បានប្ដេជ្ញាចិត្តក្នុងការឈ្នះពានលីគ Serie A ជាមួយ Napoli ម្ដងទៀតក្នុងឆ្នាំនេះ ប៉ុន្តែមើលទៅហាក់បីដូចជានៅរាងឆ្ងាយគួរសម ពីក្រុមកំពូលតារាង ខណៈបច្ចុប្បន្ន Napoli ឈរនៅលេខ៨ ស្របពេលក្រុម Inter Milan កំពុងឈរនៅកំពុងតារាង។ ជាក់ស្តែង Osimhen ស៊ុតបញ្ចូលទីបាន ៨គ្រាប់ ក្នុង ១៨ប្រកួត នៅរដូវកាលនេះ បន្ទាប់ពីរកបាន ៣១គ្រាប់ ក្នុង៣៩ប្រកួត កាលពីរដូវកាលមុន ដែលគ្រានោះពួកគេលើកពានរង្វាន់ Serie A៕
ប្រភព៖ talkSPORT
Real Madrid បានគ្រងតំណែងជើងឯក La Liga ជាលើកទី៣៦ បន្ទាប់ពីគូប្រជែងនិងជាក្រុមការពារតំណែងជើងឯក Barcelona បានរងបរាជ័យក្នុងលទ្ធផល ៤-២ ក្រោមថ្វីជើង ក្រុម Girona នៅថ្ងៃសៅរ៏ស្របពេលក្រុមរបស់លោក Carlo Ancelotti ដែលបានផ្តួល Cadiz កាលពីថ្ងៃសៅរ៍ដូចគ្នាបានឈ្នះជើងឯកដោយស្វ័យប្រវត្តិ ។មានន័យថាគិតត្រឹមសប្តាហ៏ទី៣៤នៅក្របខណ្ឌ La Liga ក្រុម Real Madrid មានពិន្ទុ ៨៧ និងមានគម្លាតពីក្រុមការពារតំណែងជើងឯក Barcelona ១៤ពិន្ទុ ខណៈ Girona ១៣ពិន្ទុនិងនៅសល់៤សប្តាហ៏ទៀត និងបញ្ចប់រដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ចូលប្រជែងនឹង Arsenal សម្រាប់ហត្ថលេខាខ្សែបម្រើតម្លៃ ៦០លានផោន រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថាខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham គឺជាតួអង្គសំខាន់ក្នុងភាពជោគជ័យរបស់ Real Madrid ដោយគិតត្រឹម រដូវកាលដំបូងអតីតខ្សែបម្រើយុវជនក្រុម Birmingham […]