Osimhen បើកចំហការផ្ទេរទៅ Premier League ចំពេលក្លឹបធំៗ ២ ប្រជែងគ្នាចង់បាន
ទំហំអក្សរ
តូច
ធំ
(អ៊ីតាលី)៖ របាយការណ៍ថ្មីៗ បានឲ្យថា ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen របស់ក្លឹបយក្សអ៊ីតាលី Napoli បានចេញមកបញ្ជាក់ថាគាត់ចង់ផ្លាស់ទៅលេងនៅ Premier League នៅថ្ងៃណាមួយ។ ទន្ទឹមនឹងនេះ ក្រុមកាំភ្លើងធំ Arsenal និងតោខៀវ Chelsea កំពុងដុតដៃដុតជើង ប្រជែងគ្នាដណ្តើមការចុះកុងត្រាផ្ទេរកីឡាករវ័យ ២៥ ឆ្នាំរូបនេះ ក្នុងទីផ្សារដោះដូរខែមករានេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
យ៉ាងណាមិញ Osimhen បានប្ដេជ្ញាចិត្តក្នុងការឈ្នះពានលីគ Serie A ជាមួយ Napoli ម្ដងទៀតក្នុងឆ្នាំនេះ ប៉ុន្តែមើលទៅហាក់បីដូចជានៅរាងឆ្ងាយគួរសម ពីក្រុមកំពូលតារាង ខណៈបច្ចុប្បន្ន Napoli ឈរនៅលេខ៨ ស្របពេលក្រុម Inter Milan កំពុងឈរនៅកំពុងតារាង។ ជាក់ស្តែង Osimhen ស៊ុតបញ្ចូលទីបាន ៨គ្រាប់ ក្នុង ១៨ប្រកួត នៅរដូវកាលនេះ បន្ទាប់ពីរកបាន ៣១គ្រាប់ ក្នុង៣៩ប្រកួត កាលពីរដូវកាលមុន ដែលគ្រានោះពួកគេលើកពានរង្វាន់ Serie A៕

ប្រភព៖ talkSPORT
អត្ថបទទាក់ទង
6 months ago .
121 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
6 months ago .
120 Views
វីរបុស Liverpool រិះគន់ក្លឹបថាមិនមែនលេងបាល់ទាត់តែកំពុងលេងកីឡាមួយនេះវិញ(មាន១វីដេអូ)
7 months ago .
111 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
7 months ago .
460 Views
Chelsea បញ្ចេញកីឡាករម្នាក់ដើម្បីបើកផ្លូវអោយ Garnacho ចូលរួមជាមួយពួកគេ(មាន២វីឌេអូ)
