(បរទេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់អះអាងថា ខ្សែការពារ Álvaro Fernández របស់ក្រុមបិសាចក្រហម Manchester United បានបញ្ចប់កិច្ចព្រមព្រៀងសម្រេចផ្លាស់ទៅក្រុម Benfica លេងនៅលីគកំពូលប្រទេសព័រទុយហ្កាល់ ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ខែមិថុនា ជាមួយនឹងឃ្លាជម្រើសទិញផ្តាច់ លើតម្លៃខ្លួន ៦លានអឺរ៉ូ។
លើសពីនេះ បើចង់ឲ្យកុងត្រាក្លាយជាអចិន្ត្រៃយ៍ កីឡាករវ័យ ២០ ឆ្នាំរូបនេះ ត្រូវតែបានចូលលេងយ៉ាងហោចណាស់ ៥០% នៃការប្រកួតផ្លូវការនៅ Benfica ក្នុងជម្រើស១១នាក់។ គួរជម្រាបផងដែរថា Fernandez បានចូលរួមជាមួយ Granada ក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាលក្នុងទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅ ដោយលេងជម្រើសដំបូងបានតែ ៥ដងប៉ុណ្ណោះ។ ក្នុងករណីនេះ បានធ្វើឲ្យ Man Utd បើកការពិភាក្សាលើការខ្ចីជើងផ្ទេរទៅកាន់ក្លឹបថ្មី ដូច្នេះក្លឹប Benfica ជាជម្រើសដ៏សាកសមសម្រាប់ខ្សែការពារវ័យជំទង់រូបនេះ ក្នុងការវិវត្តន៍ខ្លួនឲ្យកាន់លេចធ្លោ នៅក្នុងវ័យបាល់ទាត់ពិភពលោក៕
ប្រភព៖ Fabrizio Romano & Manchester Evening New
(អង់គ្លេស)៖ របាយការណ៍ដ៏រសើប បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងរួមបញ្ចូលអតីតប្រធានក្រុម Harry Maguire ជាថ្នូរក្នុងកិច្ចព្រមព្រៀមការផ្ទេរខ្សែការពារកណ្តាល Jarrad Branthwaite របស់ក្រុម Everton មុនពេលទីផ្សារដោះដូរមកដល់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។អត្ថបទកំពុងចាប់អារម្មណ៍៖ អុញនោះ! Man Utd គ្រោងលក់ Maguire ដើម្បីជាថ្នូរដោះដូរខ្សែការពារវ័យជំទង់រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Branthwaite អាយុ ២១ឆ្នាំ ប៉ុន្តែបានបង្ហាញទម្រង់លេងដ៏ល្អបំផុតម្នាក់សម្រាប់ក្រុម Everton ក្នុងអំឡុងពេលយុទ្ធនាការដ៏លំបាក ហើយទម្រង់លេងរបស់គាត់នៅកីឡដ្ឋាន Goodison Park បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបឈានមុខគេធំៗមួយចំនួននៅអឺរ៉ុបផងដែរ។ ស្របពេលជាមួយគ្នានេះ Everton បានទាមទារតម្លៃខ្លួន Branthwaite ប្រមាណ ៧០លានផោន ប្រសិន Man Utd ចង់បាន។ យ៉ាងណាមិញ Man Utd […]