បរទេស៖ គ្រូបង្វឹករបស់ក្លឹប Crystal Palace លោក Roy Hodson បានបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែបម្រើរបស់ក្លឹបមេឃខៀវ Manchester CIty គឺ Kalvin Phillips ទៅកាន់ក្លឹប Selhurst Park ក្នុងលក្ខខណ្ឌខ្ចីជើងខែមករានេះ។ ខ្សែបម្រើជនជាតិអង់គ្លេសរូបនេះនៅតែមិនទាន់អាចឆក់ចំណាប់អារម្មណ៍របស់លោក Pep Guardiola ក្នុងជម្រើស១១នាក់បាននៅឡើយ ហើយមួយរយៈចុងក្រោយនេះរូបគេថែមទាំងបានផ្សារភ្ជាប់នឹងការចាកចេញពីទឹកដី Etihad ក្នុងលក្ខខណ្ឌណាមួយផងដែរ។ បច្ចុប្បន្នទាំងក្លឹប Man City និង Philips កំពុងធ្វើការជាមួយគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកកន្លែងថ្មីឲ្យខ្សែបម្រើរូបនេះក្នុងទីផ្សារដោះដូរកីឡាករខែមករា ខណៈក្លឹប Crystal បច្ចុប្បន្នត្រូវបានគេជឿជាក់ថា បានបង្ហាញចំណាប់របស់ខ្លួនលើខ្សែបម្រើរូបនេះជាខ្លាំង។ ទោះបីជាយ៉ាងណាមិញ ក៏មានក្រុមដូចជា Tottenham Hotspur, Manchester United និង Juventus បានកំពុងសិក្សាអំពីលទ្ធភាពចុះកុងត្រាលើខ្សែបម្រើរូបនេះផងដែរ៕
ក្នុងវិថីសម្លឹងឆ្ពោះទៅរកការលើកពាន Premier League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលពីរទសវត្សរ៍នេះក្រុមកាំភ្លើងធំ Arsenal នឹងធ្វើដំណើរជួបគូប្រជែងរួមទីក្រុងឡុងដ៏គឺ Tottenham Hotspur ក្នុងការប្រកួត North London Derby នារាត្រីលថ្ងៃអាទិត្យនៅកីឡដ្ឋាន London Stadium វេលាម៉ោង ៨យប់ ។សម្រាប់ក្រុមទាំងពីរនេះទទួលលទ្ធផលមិនដូចគ្នាក្នុងការប្រកួត EPL លើកចុងក្រោយដោយ Arsenal បានលត់Chelsea យ៉ាងដំណំ ខណៈ Tottenham ត្រូវ Newcastle លត់យ៉ាងចាស់ដៃផងដែរ មានន័យថា៦ប្រកួតចុងក្រោយរបស់ Arsenal បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១ ក្រោយប្រកួត ឈ្នះ៤ ស្មើ១និងចាញ់១ ខណៈ Tottenham ឈរនៅលេខរៀងទី៥ ក្រោយប្រកួតឈ្នះ៣ចាញ់២និងស្មើ១។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Man.City ត្រូវការឈ្នះក្រុមក្បែរតំបន់កាត់ចោល Nottingham Forest ដើម្បីក្តីសង្ឃឹមប្រជែងពាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា ជួបគ្នា៥ប្រកួតចុងក្រោយ Arsenal ឈ្នះ៣ស្មើ១និងចាញ់១ ខណៈជួបគ្នានៅក្របខណ្ឌ […]