
បរទេស៖ គ្រូបង្វឹករបស់ក្លឹប Crystal Palace លោក Roy Hodson បានបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែបម្រើរបស់ក្លឹបមេឃខៀវ Manchester CIty គឺ Kalvin Phillips ទៅកាន់ក្លឹប Selhurst Park ក្នុងលក្ខខណ្ឌខ្ចីជើងខែមករានេះ។ ខ្សែបម្រើជនជាតិអង់គ្លេសរូបនេះនៅតែមិនទាន់អាចឆក់ចំណាប់អារម្មណ៍របស់លោក Pep Guardiola ក្នុងជម្រើស១១នាក់បាននៅឡើយ ហើយមួយរយៈចុងក្រោយនេះរូបគេថែមទាំងបានផ្សារភ្ជាប់នឹងការចាកចេញពីទឹកដី Etihad ក្នុងលក្ខខណ្ឌណាមួយផងដែរ។ បច្ចុប្បន្នទាំងក្លឹប Man City និង Philips កំពុងធ្វើការជាមួយគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកកន្លែងថ្មីឲ្យខ្សែបម្រើរូបនេះក្នុងទីផ្សារដោះដូរកីឡាករខែមករា ខណៈក្លឹប Crystal បច្ចុប្បន្នត្រូវបានគេជឿជាក់ថា បានបង្ហាញចំណាប់របស់ខ្លួនលើខ្សែបម្រើរូបនេះជាខ្លាំង។ ទោះបីជាយ៉ាងណាមិញ ក៏មានក្រុមដូចជា Tottenham Hotspur, Manchester United និង Juventus បានកំពុងសិក្សាអំពីលទ្ធភាពចុះកុងត្រាលើខ្សែបម្រើរូបនេះផងដែរ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



