Close
Featured-Image
Benfica ចេញមកបដិសេធពាក្យចរចាមអារ៉ាមដែលថា Man Utd ចង់បានកីឡាកររបស់ខ្លួនម្នាក់
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបបាល់ទាត់នៅប្រទេសព័រទុយហ្គាល់បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីបដិសេធពាក្យចរចាមរាមដែលថាក្លឹបបិសាចក្រហម Manchester United បើកការចរចារលើកីឡាករវ័យក្មេង Joao Neves។ គួររំលឹកផងដែលថាកាលពីចុងសប្តាហ៍មុនមានរបាយការណ៍ចុះផ្សាយថា ក្លឹប Man Utd បានបើកការចរចារជាមួយនឹងក្រុម Benfica ក្នុងកិច្ចព្រមព្រៀងលើខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Neves ។ Neves ធ្វើឲ្យក្លឹបធំៗជាច្រើនបើកការចាប់អារម្មណ៍លើខ្លួនជាខ្លាំង ជាមួយនឹងទម្រង់លេងដ៏ទាក់ទាញរបស់គេ ដោយរូបគេតែងតែបង្ហាញវត្តមាន​ឲ្យក្រុម Benfica តាំងពីអតីតមិត្តរួមក្រុមរបស់គេ Enzo Fernandez ផ្ទេរចេញទៅកាន់ក្រុម Chelsea ក្នុងតម្លៃ៧០លានផោនកាលពីខែមករាកន្លងទៅ។ យុវជនឆ្នើមរូបនេះបានបង្ហាញខ្លួនឲ្យក្រុម Benfica ចំនួន៤៩លើកមកហើយ ក្នុងគ្រប់កម្មវិធីទាំងអស់ ដោយអាចលេងជម្រើស១១នាក់ដំបូងបាន២៦ដង សម្រាប់ក្រុមរបស់លោក Roger Schmidt ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ២នៃ Premeira Liga។ បច្ចុប្បន្នកុងត្រារបស់ Neves ដល់ឆ្នាំ២០២៨ បូករួមការទិញផ្តាច់កុងត្រាតម្លៃ១០៣ផោន ខណៈបច្ចុប្បន្ន Benfica ចេញសេចក្តីថ្លែងការណ៍យ៉ាងច្បាស់ថា ពួកគេនឹងមិនធ្វើការពិភាគ្សាណាមួយឡើយជុំវិញកីឡាកររូបនេះ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Benfica's Joao Neves in action on September 20, 2023

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង