
(អាហ្សង់ទីន)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ជំនាញលោក Fabrizio Romano បានឲ្យដឹងថា គ្រូបង្វឹកលោក Lionel Scaloni ដែលបានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនគ្រងជើងឯកពិភពលោក World Cup ឆ្នាំ ២០២២ បានចេញមកបញ្ជាក់ថា រូបគាត់នឹងនៅបន្តធ្វើជាគ្រូបង្វឹកក្រុមពពកសអាហ្សង់ទីន។ ជាក់ស្តែងនៅក្នុងកិច្ចប្រជុំជាមួយប្រធានសហព័ន្ធ Tapia បានផ្តល់វិជ្ជមានអំពីលោក Scaloni ថានឹងមិនចាកចេញពីការងាររបស់គាត់ឡើយ បើទោះបីជាមានចចាមអារាមជាច្រើនក៏ដោយ ជុំវិញការលាលែងតំណែង។ ទន្ទឹមនឹងនេះលោក Scaloni នឹងក្លាយជាអ្នកចាត់ការអាហ្សង់ទីនយ៉ាងហោចណាស់រហូតដល់ចុងបញ្ចប់នៃពានរង្វាន់ Copa América ឆ្នាំ ២០២៤ ៕
ប្រភព៖ Fabrizio Romano

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]



