
(អេស៉្បាញ)៖ របាយការណ៍ថ្មីៗនេះ បានបង្ហាញថា ក្លឹបបិសាចក្រហម Manchester United បានកំណត់គោលដៅក្នុងការចុះហត្ថលេខាលើខ្សែការពារ Ronald Araujo របស់ក្លឹបកាតាឡាន Barcelona ខណៈក្លឹបយក្សនៅអេស៉្បាញកំពុងទាមទារនូវកញ្ចប់លុយធំសម្បើម ៨០លានអឺរ៉ូ ។ យោងតាមរបាយការណ៍របស់ Florian Plettenberg បានឱ្យដឹងថា Man United គឺជាក្លឹបចុងក្រោយបង្អស់ដែលបង្ហាញចំណាប់អារម្មណ៍លើ Araujo ។
ទន្ទឹមនឹងតារាឆ្នើមសញ្ជាតិអ៊ុយរូហ្គាយរូបនេះ មានទម្រង់លេងល្អសម្រាប់ក្រុម Barcelona ទៀតសោត ចាប់តាំងពីគាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹប ហើយបានក្លាយជាកីឡាករដើរតួសំខាន់យ៉ាងខ្លាំងនៅតំបន់ការពារ។ គួរជម្រាបផងដែរថា ការលក់ Araujo អាចជាមធ្យោបាយដែលអាចធ្វើទៅបាន សម្រាប់ Barcelona ក្នុងការរៃអង្គាសប្រាក់ និងចុះហត្ថលេខាលើកីឡាករថ្មី។ បន្ថែមពីនេះ កុងត្រារបស់ Araujo ជាមួយក្រុមកាតាឡាន នឹងផុតកំណត់នៅឆ្នាំ ២០២៦ ខណៈសាមីខ្លួនមិនចង់ចាកចេញពីក្លឹបយក្សអេស្ប៉ាញនោះទេ៕
ប្រភព៖ sportskeeda

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



