Close
Sponsor ads Featured-Image
ក្លឹបយក្សនៅ Premier League ជាច្រើនដណ្តើមគ្នាក្នុងការចុះកុងត្រាលើខ្សែបម្រើឆ្នើម Bayern Munich ម្នាក់
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹប Liverpool, Chelsea, Arsenal និង Manchester City ត្រូវបានគេរាយការណ៍ថាបាន កំពុងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជាខ្លាំងលើខ្សែបម្រើវ័យក្មេងរបស់ក្លឹប FC Bayern Munich គឺ Jamal Musiala ។ ខ្សែបម្រើជនជាតិអាល្លីម៉ង់ រូបនេះកំពុងទទួលប្រជាប្រិយភាពជាខ្លាំងដោយសារតែទេពកោសល្យដ៏ល្អរបស់គេដោយអាចរកបាន៣៨គ្រាប់ ក្នុង១៤៤ដងនៃការបង្ហាញខ្លួន សម្រាប់ Bayern បើគិតចាំពីឆ្នាំ២០២០មក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

UCL: Jamal Musiala names two main favourites to win trophy this season - Daily Post Nigeria

ads

ប៉ុន្តែទោះបីជាយ៉ាងណាមិញ Jamal Musiala ហាក់ពីមិនសូវបានបង្ហាញវត្តមានញឹកញាប់ឡើយសម្រាប់លោក Thomas Tuchel នៅរដូវកាលនេះ ដោយរូបគេទើបតែជាប់ជម្រើស១១នាក់ដំបូង៨ដងប៉ុណ្ណោះគិតចាប់តាំងពីដើមរដូវកាលនេះមក ប៉ុន្តែទោះបីជាយ៉ាងណាមិញថ្មីៗនេះរូបគេបានក្លាយជាវីរបុរសម្តងទៀត ដោយអាចរកបាន២គ្រាប់ក្នុងជ័យជម្នះ៣-០ទោល់នឹងក្រុម Hoffenheim កាលពីល្ងាចនៃសុក្រ។ គួររំលឹកផងដែលថា ខ្សែបម្រើរូបនេះក៏ធ្លាប់ជាប់ឈ្មោះលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស U21 ផងដែរ ប៉ុន្តែផ្លាស់ប្តូរទៅលេងឲ្យក្រុមអាល្លីម៉ង់វិញ និងបានបង្ហាញវត្តមានឲ្យឈុតធំក្រុមជម្រើសជាតិអាល្លីម៉ង់ចំនួន២៥ដងហើយ។ យោងទៅតាម Fichajes បានចុះផ្សាយថា ក្លឹបយក្សនៅ Premier League ជាច្រើនដូចជា Liverpool, Chelsea, Arsenal និង Manchester City សុទ្ធសឹងតែសិក្សា និងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់ខ្សែបម្រើរូបនេះនៅ Bayern Munich ខណៈពួកគេសុទ្ធសឹងតែចង់ចុះកុងត្រាលើខ្សែបម្រើរូបនេះនៅរដូវក្តៅខាងមុខ ដើម្បីពង្រឹងក្រុមរបស់ខ្លួនរាងៗខ្លួន៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ជិត៦០លានផោនហើយមិនព្រមលក់! Liverpool បដិសេធសំណើរពី Bayern ក្នុងការទិញតារាឆ្នើមម្នាក់
featured image

(អង់គ្លេស)៖ ក្រុមហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯក Premier League ២០២៥ បានបដិសេធបោះបង់តម្លៃ ៥៨.៦លានផោន ពីក្លឹបយក្សអាល្លឺម៉ង់គឺ Bayern Munich ក្នុងការសុំទិញខ្សែប្រយុទ្ធស្លាប Luis Diaz របស់ពួកគេ។ យ៉ាងណាមិញ Bayern បានដាក់សំណើលើកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ តាំងពីដើមខែកក្កដា ឆ្នាំ២០២៥ ក៏ប៉ុន្តែត្រូវបានក្រុមរបស់លោក Arne Slot ប្រាប់ថា កីឡាករវ័យ ២៨ឆ្នាំ Diaz មិនមែនសម្រាប់លក់នោះឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Jamal Musiala លើកឈ្មោះកីឡាករដែលរូបគេពិបាកលេងប្រឈមក្នុងអាជីព(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា ទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន Liverpool កំពុងសំឡឹងរកខ្សែប្រយុទ្ធ ដើម្បីបំពេញបន្ថែមតំបន់ជួរមុខរបស់ពួកគេ ខណៈក៏កំពុងតែចែចូវ Alexander Isak ដែលជាខ្សែប្រយុទ្ធរបស់ក្លឹបសារិកាព្រៃ Newcastle United ដ្បិត Diaz មានកិច្ចសន្យាជាមួយហង្សក្រហមរហូតដល់ឆ្នាំ២០២៧ ដោយរកបាន ១៣គ្រាប់ រួមចំណែកជួយ […]

ចុចអានបន្ត
អត្ថបទទាក់ទង